រុស្ស៊ីមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូជាមួយបណ្តាប្រទេស

(VOVWORLD) -     នាថ្ងៃទី ៣ ខែមិថុនា ឆ្លើយបទសម្ភាសមួយនៅបុស្តិ៍ទូរទស្សន៍ RT អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov បានអះអាងអំពីគោលជំហររបស់រុស្ស៊ីអំពីគោលបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសទាំង   អស់។
រុស្ស៊ីមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូជាមួយបណ្តាប្រទេស - ảnh 1  អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov 

យោងតាមលោក Dmitry Peskov បានឲ្យដឹងថាទោះបីជាទំហំពាណិជ្ជកម្មរវាង    រុស្ស៊ីនិងចិនកើនឡើងជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែសហភាពអឺរ៉ុប (EU) នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់រុស្ស៊ី។ លោក Peskov សង្កត់ធ្ងន់ថា រាល់គោលនយោបាយរបស់រុស្ស៊ី ក៏ដូចជារាល់សកម្មភាពខាងនយោបាយ ការទូត ឬ សេដ្ឋកិច្ចរបស់ប្រទេសនេះសុទ្ធតែ«ឆ្ពោះទៅប៉ែកខាងកើតនិងខាងលិច» ទាំងអស់ផងដែរ។ ទាក់ទងនឹងទំនាក់ទំនងអាមេរិកនិងរុស្ស៊ី លោក Peskov បានឲ្យដឹងថា      ទីក្រុងវ៉ាស៊ីនតោននាពេលបច្ចុប្បន្នមិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការជម្រុញកិច្ចសន្ទនា ជាមួយទីក្រុងម៉ូស្កូនោះឡើយ ទោះបីជារុស្ស៊ីបានសម្តែងនូវសុច្ឆន្ទៈចង់ផ្សះផ្សារទំនាក់ទំនងទ្វេភាគីក៏ដោយ។ លោក Peskov បន្តទៀតថាយថាទស្សន៍អំពីជំនួបពិភាក្សារវាង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នាចុងខែមិថុនាខាងមុខ នៅតែមិនទាន់ដឹងច្បាស់លាស់នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ