រុស្ស៊ីមានសុទិដ្ឋិនិយមចំពោះលទ្ធភាពសម្រេចបានកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយលោកខាងលិចពាក់ព័ន្ធដល់បញ្ហាអ៊ុយក្រែន

(VOVWORLD) - ឯកអគ្គរដ្ឋទូត អ៊ុយក្រែនប្រចាំអង់គ្លេស លោក Vadim Prystaiko ឲ្យដឹងថា រដ្ឋអំណាចក្រុងគៀវអាច បដិសេធចូលរួមណាតូដើម្បី “ជៀសផុតពីសង្គ្រាមមួយ”។

រុស្ស៊ីមានសុទិដ្ឋិនិយមចំពោះលទ្ធភាពសម្រេចបានកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយលោកខាងលិចពាក់ព័ន្ធដល់បញ្ហាអ៊ុយក្រែន - ảnh 1រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov។ (រូបថត៖ AFP/TTXVN)
នាថ្ងៃទី១៤ ខែកុម្ភៈ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា រដ្ឋអំណាចក្រុងគៀវ អាច បដិសេធចូលជាសមាជិកនៃប្លុកយោធាអាត្លង់ទិកខាងជើង (ណាតូ)។ ឯកអគ្គរដ្ឋទូត អ៊ុយក្រែនប្រចាំអង់គ្លេស លោក Vadim Prystaiko ឲ្យដឹងថា រដ្ឋអំណាចក្រុងគៀវអាច បដិសេធចូលរួមណាតូដើម្បី “ជៀសផុត ពីសង្គ្រាមមួយ”។
នាថ្ងៃដដែល លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានចាត់ទុកថា សេចក្ដីប្រកាសរបស់លោកឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំ ចក្រភពអង់គ្លេសមិនបង្ហាញឲ្យឃើញការផ្លាស់ប្ដូរក្នុងទស្សនៈពិភពលោករបស់ក្រុង គៀវនោះទេ។ ការដែលអ៊ុយក្រែនបោះបង់ចោលចេតនាចូលរួមណាតូ នឹងជាការ បោះជំហានមួយដែលរួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការបង្កើតប្រតិកម្មដ៏មានអត្ថ ន័យជាងទៀត ចំពោះការព្រួយបារម្ភរបស់រុស្ស៊ី។
រីឯនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ក៏បានសម្ដែងសុទិដ្ឋិនិយមចំពោះលទ្ធភាព សម្រេចបានកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយលោកខាងលិចពាក់ព័ន្ធដល់បញ្ហាអ៊ុយក្រែន។ លោករដ្ឋមន្រ្តី Lavrov ក៏បានឲ្យដឹងថែមទៀតថា ក្រុងម៉ូស្គូនឹងបន្តដើរតាមផ្លូវ ការទូតដើម្បីទទួលបានការធានាសន្តិសុខពីលោកខាងលិច។
ក្នុងការវិវឌ្ឍន៍ដ៏ពាក់ព័ន្ធមួយទៀត រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានប្រកាសថា ប្រទេសនេះនឹងបិទស្ថានទូតប្រចាំទីក្រុងគៀវ នៅចំពោះមុខ ហានិភ័យនៃសកម្មភាពយោធាដែលអាចកើតមាននៅអ៊ុយក្រែន។ ក្នុងសេចក្ដីប្រកាស មួយ លោក Blinken ក៏បានសង្កត់ធ្ងន់ដែរថា រដ្ឋអំណាចរបស់លោកប្រធានាធិបតី Joe Biden កំពុងបន្ត “កិច្ចខិតខំប្រឹងប្រែងការទូតយ៉ាងសកម្មដើម្បីបន្ធូរស្រាលនូវវិបត្តិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ