រុស្ស៊ីមានសុទិដ្ឋិនិយមអំពីយថាទស្សន៍ទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1

រុស្ស៊ីមានសុទិដ្ឋិនិយមអំពីយថាទស្សន៍ទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1 - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov
 (រូបថតៈRIA Novosti )

(VOVworld)-អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិងជាប្រធានក្រុមចរចារនុយក្លេអ៊ែររបស់
រុស្ស៊ី លោក Sergei Ryabkov នាថ្ងៃទី១១វិច្ឆិកា បានឲ្យដឹងថា លោកមានសុទិដ្ឋិ
និយម អំពីការដែលប្រទេសមហាអំណាចលើពិភពលោក​អាចទទួលបានកិច្ចព្រម
 ព្រៀងជាមួយអ៊ីរ៉ង់ ដែលតាមការបរិច្ឆេទគឺថ្ងៃទី២៤វិច្ឆិកាខាងមុខ។ ថ្លែងមតិ ជាមួយ
មជ្ឈដ្ឋានសារព័ត៌មាននៅរដ្ឋធានី Muscat របស់ Oman លោក Ryabkov បានជម្រុញ
ភាគីនានាទទួលបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ក្នុងជំនួបចរចារនា ថ្ងៃទី២៤វិច្ឆិកា។
 ក្នុងថ្ងៃដដែល មន្រ្តីជាន់ខ្ពស់របស់អ៊ីរ៉ង់ និងក្រុម​P5+1 រួមមាន  (អាមេរិក​ អង់ក្លេស
 បារាំង ចិន រុស្ស៊ីនិងអាល្លឺម៉ង់)​បានឈានចូលវង់ចរចារថ្មី ដោយសង្ឃឹមថា អាច
ទទួលបានកិច្ចព្រមព្រៀងពេញលេញអំពីកម្មវិធីនុយក្លេ អ៊ែរ របស់តេហ៉េរង់តាម
កាលបរិច្ឆេតពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ