រុស្ស៊ីស្នើឲ្យធ្វើការសន្ទនាជាមួយអាមេរិកអំពីបញ្ហាសន្តិសុខបណ្ដាញ

(VOVWORLD) - រុស្ស៊ីត្រៀមខ្លួនជាស្រេចធ្វើការសន្ទនាជាមួយអាមេរិក ស្ដីពីបញ្ហា សន្តិសុខបណ្ដាញ ហើយសង្ឃឹមថា វ៉ាស៊ីនតោននឹងបង្កើតក្រុមការងារពិសេស ទទួលបន្ទុកការសន្ទនាអំពីបញ្ហានេះ។
រុស្ស៊ីស្នើឲ្យធ្វើការសន្ទនាជាមួយអាមេរិកអំពីបញ្ហាសន្តិសុខបណ្ដាញ - ảnh 1តំណាងពិសេសរបស់ ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកកិច្ចសហប្រតិបតិ្តការអន្តរជាតិលើវិស័យសន្តិសុខព័ត៌មានលោក Andrey Krutshikh (រូបថត៖ TASS/TTXVN)

(VOVworld) - រុស្ស៊ីត្រៀមខ្លួនជាស្រេចធ្វើការសន្ទនាជាមួយអាមេរិក ស្ដីពីបញ្ហា សន្តិសុខបណ្ដាញ ហើយសង្ឃឹមថា វ៉ាស៊ីនតោននឹងបង្កើតក្រុមការងារពិសេស ទទួលបន្ទុកការសន្ទនាអំពីបញ្ហានេះ។នាថ្ងៃទី២៥ ឧសភា នៅខាងក្រៅសន្និសីទ សន្តិសុខអន្តរជាតិលើកទី៨ នៅខេត្ត Tver របស់រុស្ស៊ីនោះ តំណាងពិសេសរបស់ ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកកិច្ចសហប្រតិបតិ្តការអន្តរជាតិលើវិស័យសន្តិសុខ ព័ត៌មានលោក Andrey Krutshikh បានលើកឡើងទស្សនៈនេះរបស់រុស្ស៊ី។លោក Krutshikh អះអាងថា រុស្ស៊ីនិងអាមេរិកមានការយកចិត្តទុកដាក់រួម ហើយបញ្ហាសន្តិសុខបណ្ដាញជាប្រធានបទសំខាន់មួយដែលត្រូវបានផ្ដល់អាទិភាពដើម្បីលើកយកមកពិភាក្សា។

        ស្ដីពីករណីវាយប្រហារតាមបណ្ដាញនាពេលថ្មីៗនេះដោយវីរុស WannaCry នៅប្រទេសជាច្រើននោះ លោក Krutshikh ឲ្យដឹងថា រុស្ស៊ីបានព្រមានជាច្រើន លើកច្រើនសាអំពីការដែលបទល្មើសអន្តរជាតិនិងពួកភេរវករ មានឧបាយកល អនុវត្តការវាយប្រហារតាមបណ្ដាញដូច្នេះ។ដោយហេតុនេះ ត្រូវមានការ តភ្ជាប់រវាងប្រទេសនានា ដែលមុនបង្អស់គឺរុស្ស៊ីនិងអាមេរិក សំដៅរាំងស្កាត់ ករណីវាយប្រហារជាប្រហាក់ប្រហែលទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ