រុស្ស៊ីសម្តែងការមន្ទិលសង្ស័យចំពោះការសន្និដ្ឋានរបស់ OPCW

(VOVWORLD) - នាថ្ងៃទី ១២ មេសា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា៖ រុស្ស៊ីមានមូលហេតុដើម្បីជឿជាក់ថា៖ របាយការណ៍ នៃអង្គការហាមឃាត់អាវុធគីមី (OPCW) ស្តីពីរឿងហេតុបំពុលឪពុកនិងកូនស្រី អតីតចារបុរសរុស្ស៊ី លោក Sergei Skripal នៅក្រុងឡុងនាដើមខែមិនាគឺជាផ្នែកមួយក្នុងឧបាយកលដែលបំផ្លិចបំផ្លាញកេរិឈ្មោះរបស់ម៉ូស្គូ។
រុស្ស៊ីសម្តែងការមន្ទិលសង្ស័យចំពោះការសន្និដ្ឋានរបស់ OPCW - ảnh 1 រុស្ស៊ីសម្តែងការមន្ទិលសង្ស័យចំពោះការសន្និដ្ឋានរបស់ OPCW

នាថ្ងៃទី ១២ មេសា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា៖ រុស្ស៊ីមានមូលហេតុដើម្បីជឿជាក់ថា៖ របាយការណ៍ នៃអង្គការហាមឃាត់អាវុធគីមី (OPCW) ស្តីពីរឿងហេតុបំពុលឪពុកនិងកូនស្រី អតីតចារបុរសរុស្ស៊ី លោក Sergei Skripal នៅក្រុងឡុងនាដើមខែមិនាគឺជាផ្នែក មួយក្នុងឧបាយកលដែលបំផ្លិចបំផ្លាញកេរិឈ្មោះរបស់ម៉ូស្គូ។ ថ្លែមតិនៅសន្និសីទ កាសែត លោកស្រី Zakharova បានលើកច្បាស់ថា៖ រុស្ស៊ីនឹងមិនជឿជាក់ទៅលើ សន្និដ្ឋានណាមួយឡើយអំពីរឿងហេតុពោលខាងលើ លុះត្រាតែបណ្ដាអ្នកជំនាញ ការរុស្ស៊ីទាក់ទងបានផ្ទាល់ជាមួយការធ្វើស៊ើបអង្គេតនោះ។ ក្រៅពីនោះ រុស្ស៊ីក៏បានចាត់ទុកដែរថា៖ ឪពុកនិងកូនស្រីអតីតចារបុរសនេះត្រូវបានសមត្ថកិច្ចអង់គ្លេសទុកពួកគេដាច់ដោយឡែកហើយគ្មាននរណាម្នាក់អាចទាក់ទងឬឃើញពួកគេអស់រយៈពេលជាងមួយខែកន្លងទៅ។ ប្រការនេះផ្ទុយទៅទាំងស្រុងជាមួយរឿងហេតុទាក់ទិនដល់អតីតភ្នាក់ងារស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី លោក Alexander Litvineko៕

ប្រតិកម្មទៅវិញ

ផ្សេងៗ