រុស្ស៊ីហៅការដែលទួរគីដាក់ពង្រាយកងទ័ពនៅអ៊ីរ៉ាក់ជាការរំលោភដោយខុសច្បាប់

រុស្ស៊ីហៅការដែលទួរគីដាក់ពង្រាយកងទ័ពនៅអ៊ីរ៉ាក់ជាការរំលោភដោយខុសច្បាប់ - ảnh 1
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖AP)

(VOVworld) - នាថ្ងៃទី១២ ធ្នូ ក្រសួងការបរទេសរុស្ស៊ីបានជូនដំណឹងថា រដ្ឋមន្រ្តីការ
បរទេសរុស្ស៊ីលោក Sergei Lavrov បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគី អ៊ីរ៉ាក់
លោក Ibrahim al-Jaafari​ ដើម្បីពិភាគ្សាអំពីការដែលទួរគីបញ្ជូនកងទ័ពទៅកាន់អ៊ីរ៉ាក់
ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់ភាគីបាដាដ។ម៉ូស្គូហៅការដែលទួរគី
បញ្ជូនកងទ័ពទៅកាន់តំបន់អ៊ីរ៉ាក់ភាគខាងជើងជាទង្វើររំលោភដោយខុសច្បាប់ទៅ
លើអធិបតេយ្យភាពនិងដែនដីរបស់អ៊ីរ៉ាក់។ 
ក្នុងថ្ងៃដដែល បាតុកររាប់ពាន់នាក់ភាគច្រើនគឺសមាជិកនៃកម្លាំងពាក់កណ្ដាល
យោធាអ៊ីស្លាមនិកាយ Shiite បានប្រមូលផ្ដុំនៅមជ្ឈមណ្ឌលរដ្ឋធានីបាដាដរបស់
អ៊ីរ៉ាក់ដើម្បីសំណូមពរឲ្យទួរគីដកកងទ័ពចេញពីប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ