រុស្ស៊ីអបអរសាទរការដកទ័ពនៅអ៊ុយក្រែន

(VOVWORLD) -នាថ្ងៃទី១៤ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអបអរសាទរការដកទ័ពរបស់អ៊ុយក្រែន និងកងកម្លាំងទាមទារឯករាជ្យនៅបណ្ដាតំបន់ក្ដៅគគុកនៅភាគខាងកើតអ៊ុយក្រែន។

នាថ្ងៃទី១៤ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអបអរសាទរការដកទ័ពរបស់អ៊ុយក្រែន និងកងកម្លាំងទាមទារឯករាជ្យនៅបណ្ដាតំបន់ក្ដៅគគុកនៅភាគខាងកើតអ៊ុយក្រែន។

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំកំពូលនៃក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើបលេចចេញជួរមុខពិភពលោក (BRICS) លើកទី ១១ នៅប្រេស៊ីល លោក Vladimir Putin បានឲ្យដឹងថា លោកគ្មានផែនការជួបជាមួយសមភាគីអ៊ុយក្រែន លោក Volodymyr Zeleskiy មុនពេលកិច្ចប្រជុំកំពូលអន្តរជាតិ ៤ ភាគីអំពីបញ្ហា អ៊ុយក្រែន។

នាថ្ងៃទី ១ ខែតុលាកន្លងទៅ រដ្ឋាភិបាលអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកងកម្លាំងប្រដាប់អាវុធប្រឆាំងនៅភាគខាងកើតនៃប្រទេសនេះ រួមជាមួយតំណាងមកពីរុស្ស៊ី និងអ្នកសង្កេតការណ៍អឺរ៉ុប។ នេះគឺជាជំហានវិជ្ជមាន ដែលអាចបើកផ្លូវឲ្យកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ រុស្ស៊ី អ៊ុយក្រែន បារាំង និងអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះដែលបានសម្លាប់មនុស្សជាង ១៣.០០០ នាក់ ចាប់តាំងពីឆ្នាំ ២០១៤ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ