រុស្ស៊ីអះអាងថា មិនពឹងផ្អែកលើ EU ក្នុងវិស័យសេដ្ឋកិច្ចឡើយ

(VOVWORLD) - នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅកិច្ចប្រជុំជាមួយតំណាងនៃសមាគមន៍អាជីវកម្មអឺរ៉ុបនៅរុស្ស៊ី។
រុស្ស៊ីអះអាងថា មិនពឹងផ្អែកលើ EU ក្នុងវិស័យសេដ្ឋកិច្ចឡើយ - ảnh 1រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergey Lavrov នៅកិច្ចប្រជុំជាមួយតំណាងនៃសមាគមន៍អាជីវកម្មអឺរ៉ុបនៅរុស្ស៊ី។ (រូបថត៖ AFP/VNA)

រុស្ស៊ីមិនពឹងផ្អែកលើសហភាពអឺរ៉ុប (EU) នូវបញ្ហាសេដ្ឋកិច្ចនោះឡើយ ដោយសារតែ EU អាចដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋបាលម៉ូស្គូនៅគ្រប់ពេលវេលា។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergey Lavrov នៅកិច្ចប្រជុំជាមួយតំណាងនៃសមាគមន៍អាជីវកម្មអឺរ៉ុបនៅរុស្ស៊ី។

អ្នកការទូតរុស្ស៊ីរូបនេះបានក្រើនរំលឹកថា កាលពីមុននេះ រុស្ស៊ីនិង EU មានសាជីវកម្មរួម ជាពិសេសគឺសាជីវកម្មផលិតសម្ភារៈបរិក្ខារយោធាជាមួយអ៊ុយក្រែននិងប្រទេសបាល់ទិក។ លោករដ្ឋមន្រ្តី Lavrov ឲ្យដឹងថា នឹងត្រៀមខ្លួនជាស្រេចបើកប្រតិបត្តិការសាជីវកម្មទាំងនេះឡើងវិញ ប៉ុន្តែគ្មានអ្វីដែលអាចធានាថា ក្នុងដំណាក់កាលសហប្រតិបត្តិការថ្មី អង្គភាពអាជីវកម្មប្រឆាំងរុស្ស៊ីមួយចំនួនរបស់ EU នឹងមិនទាមទារឲ្យដាក់ទណ្ឌកម្មទៅលើរុស្ស៊ីឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ