រុស្ស៊ីអះអាងថាត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយណាតូ

(VOVWORLD) -ថ្លែងមតិទៅកាន់មជ្ឈស្ឋានសារព័ត៌មាន លោក Grushko បានសង្កត់ធ្ងន់ថាប្រទេសរុស្ស៊ីមិនដែលគេចវេសពីការសន្ទនាឡើយ។
រុស្ស៊ីអះអាងថាត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយណាតូ - ảnh 1 អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Aleksandr Grushko

នាថ្ងៃទី ១២ ខែតុលា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Aleksandr Grushko បានប្រកាសថា ម៉ូស្គូត្រៀមខ្លួនជាស្រេចចរចាយ៉ាងម៉ឹងម៉ាត់ជាមួយ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) ប៉ុន្តែសម្ព័ន្ធភាពយោធានេះមិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការធ្វើប្រក្រតីភាពជាមួយរុស្ស៊ីលើវិស័យយោធាឡើយ។ ថ្លែងមតិទៅកាន់មជ្ឈស្ឋានសារព័ត៌មាន លោក Grushko បានសង្កត់ធ្ងន់ថាប្រទេសរុស្ស៊ីមិនដែលគេចវេសពីការសន្ទនាឡើយ។ រុស្ស៊ីបានចាត់ទុកថា រាល់សម័យប្រជុំកក្រុមប្រឹក្សារវាងរុស្ស៊ី និងណាតូ នឹងជួយសម្រួលដល់ការងោះស្រាយភារកិច្ចដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងយ៉ាងដូច្នេះ នៅក្នុងបរិបទដែល ណាតូកំពុងធ្វើសមយុទ្ធ Trident Juncture 2018 ដោយទ្រង់ទ្រាយធំបំផុត ក្រោយពីសង្គ្រាមត្រជាក់នៅន័រវែសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ