រុស្ស៊ីអះអាងនឹងជួយឧបត្ថម្ភអ៊ីរ៉ាក់ប្រឆាំង IS

រុស្ស៊ីអះអាងនឹងជួយឧបត្ថម្ភអ៊ីរ៉ាក់ប្រឆាំង IS - ảnh 1
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ប្រកាសសេចក្ដីសំរេចរបស់រដ្ឋអំណាចម៉ូស្គូនា
ថ្ងៃទី១៤ តុលា (រូបថត៖Reuters)

(VOVworld) - រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នាថ្ងៃទី១៤ តុលា បាន
ប្រកាសថា ជាមួយការស្រុះចិត្តគំនិតរបស់រដ្ឋអំណាចបាដាដ ម៉ូស្គូនឹងផ្ដល់ជំនួយ
ឧបត្ថម្ភយោធានិងបច្ចេកទេសចាំបាច់ដើម្បីរដ្ឋាភិបាលអ៊ីរ៉ាក់និងជន Kurd មានសមត្ថ
ភាពគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS)។ក្រៅពីនោះ
មេដឹកនាំក្រសួងការបរទេសរុស្ស៊ីក៏បានឲ្យដឹងថា មជ្ឈមណ្ឌលព័ត៌មានស៊ើបការ
ណ៍សម្ងាត់មួយដែលរុស្ស៊ី អ៊ីរ៉ាក់ អ៊ីរ៉ង់និងស៊ីរីកំពុងប្រតិបត្តិនៅទី ក្រុងបាដាដនោះ
នៅតែបើកចំហរសំរាប់គ្រប់ភាគីដែលយកចិត្តទុកដាក់។អង្គការ IS បានដណ្ដើម
តំបន់ទូលំទូលាយជាច្រើននៅស៊ីរីនិងអ៊ីរ៉ាក់។បុន្តែ ការវាយ ប្រហារតាមជើង
អាកាសអនុវត្តដោយរុស្ស៊ីនិងសម្ព័ន្ធភាពទ័ពអន្តរជាតិដឹកនាំ ដោយអាមេរិកបាន
ទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពនូវសកម្មភាពរបស់អង្គការភេរវកម្មនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ