លោក Mohamed El Baradei ធ្វើពិធីសេច្ចាប្រនិធានទទួលដំណែងធ្វើជាអនុប្រធានាធិបតីបណ្តោះអាសន្នអេហ្ស៊ីប

លោក Mohamed El Baradei ធ្វើពិធីសេច្ចាប្រនិធានទទួលដំណែងធ្វើជាអនុប្រធានាធិបតីបណ្តោះអាសន្នអេហ្ស៊ីប - ảnh 1
លោក Mohamed El Baradei បានធ្វើពិធីសេច្ចាប្រនិធានទទួលដំណែងធ្វើជា អនុប្រធានាធិបតី បណ្តោះអាសន្នទទួលបន្ទុកទំនាក់ទំនងកិច្ចការបរទេសរបស់ប្រទេសនេះ។ (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ១៤ កក្កដា ខុទ្ទការល័យប្រធានាធិបតីអេហ្ស៊ីបបាន ប្រកាសថា៖ អ្នកដឹកនាំរណសិរ្សសង្គ្រោះជាតិអេហ្ស៊ីប (NSF) លោក Mohamed El Baradei បានធ្វើពិធី
សេច្ចាប្រនិធានទទួលដំណែងធ្វើជា អនុប្រធានាធិបតីបណ្តោះអាសន្នទទួលបន្ទុកទំនាក់
ទំនងកិច្ចការបរទេសរបស់ប្រទេសនេះ។ នាសប្តាហ៍មុន លោក El Baradei បានជ្រើសតាំង
ធ្វើជានាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នរបស់អេហ្ស៊ីប ប៉ុន្តែ ភាគីភាតរៈឥស្លាមប្រឆាំងជំទាស់
កាយវិការនេះ។ លោក El Baradei បានធ្លាប់ធ្វើជាអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូ
អន្តរជាតិ (IAEA) និងទទួលបានរង្វាន់ Nobel ដើម្បីសន្តិភាពឆ្នាំ ២០០៦។ នាយករដ្ឋមន្ត្រី
ជាបណ្តោះអាសន្នអេហ្ស៊ីប លោក Hazem El Beblawi បានប្រកាសថា៖ រដ្ឋាភិបាលជា
បណ្ដោះអាសន្នថ្មីមួយនឹងត្រូវបានរៀបចំឡើងដែលរួមមានបណ្ដាអ្នកគាំទ្រលិទ្ធិសេរី
និយមដោយការគាំទ្ររបស់កងទ័ពដើម្បីស្តាររដ្ឋអំណាចស៊ីវិលឡើងវិញទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ