លោក Vladimir Putin អាចឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណតិ្តថ្មី

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងពិចារណាលើការឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិថ្មី ប្រសិនបើអ្នកបោះឆ្នោតយល់ព្រមលើការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ។
លោក Vladimir Putin អាចឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណតិ្តថ្មី - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត ៖ Reuters /vov.vn)

 

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ដែលចាក់ផ្សាយនៅតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា លោកមិនបានលើកលែងលទ្ធភាពនៃការឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីនោះទេ ប្រសិនបើរដ្ឋធម្មនុញ្ញអនុញ្ញាត។ ប៉ុន្តែលោកក៏បន្ថែមទៀតថាលោកមិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ។

គួរបញ្ជាក់ថាប្រទេសរុស្ស៊ីនឹងធ្វើប្រជាមតិចាប់ពីថ្ងៃទី ២៥ ខែមិថុនាដល់ថ្ងៃទី ១ ខែកក្កដាស្តីពីការផ្លាស់ប្តូរដែលបានលើកសំណើរស្តីពីរដ្ឋធម្មនុញ្ញ រួមមានការធ្វើវិសោធនកម្មដែលអនុញ្ញាតឱ្យប្រធានាធិបតី Putin ស្វែងរកអាណត្តិធ្វើជាប្រធានាធិបតីរយៈពេល ៦ ឆ្នាំថែមទៀត នៅពេលដែលអាណត្តិនាបច្ចុប្បន្នរបស់លោកនឹងបញ្ចប់នៅឆ្នាំ ២០២៤ នោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ