លោក ដូណាល់ ត្រាំ ប្រកាសថា អាមេរិកអាចនឹងបន្តការចែករំលែកព័ត៌មានចារកម្មជាមួយអ៊ុយក្រែន

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី៩ ខែមីនាបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងខិតមកជិតនឹងការតភ្ជាប់ឡើងវិញ ការចែករំលែកព័ត៌មានចារកម្ម ជាមួយអ៊ុយក្រែន។

 លោក ដូណាល់ ត្រាំ ប្រកាសថា អាមេរិកអាចនឹងបន្តការចែករំលែកព័ត៌មានចារកម្មជាមួយអ៊ុយក្រែន  - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ថ្លែងសុន្ទរកថានៅសភាក្នុងទីក្រុង Washington, DC ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥  (រូបថត៖ USA Today/TTXVN)

មុននោះ កាលពីដើមសប្តាហ៍មុន សហរដ្ឋអាមេរិកបានបញ្ឈប់ការផ្តល់ជំនួយផ្នែកយោធា និងការចែករំលែកព័ត៌មានចារកម្មជាមួយអ៊ុយក្រែន។ បន្ទាប់ពីកាយវិការរបស់សហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក ហើយបានសម្តែងការត្រៀមខ្លួនដើម្បីចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី ៩ មីនា ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានឲ្យដឹងថា លោកសង្ឃឹមទៅលើលទ្ធផលវិជ្ជមានពីការចរចារវាងមន្ត្រីអាមេរិក និងអ៊ុយក្រែន ដែលធ្វើឡើងនៅថ្ងៃទី ១០ មីនា នៅប្រទេសអារ៉ាប៊ីសាអូឌីត។ កិច្ចពិភាក្សាត្រូវបានរំពឹងថា នឹងផ្តោតលើការពិភាក្សាអំពីបទឈប់បាញ់រវាងរុស្ស៊ីនិងអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា លោកជឿជាក់ថា អ៊ុយក្រែននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយអាមេរិក ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា អ៊ុយក្រែនចង់បានសន្តិភាព ប៉ុន្តែប្រទេសនេះមិនបានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនពិតប្រាកដនោះទេ។

ប្រតិកម្មទៅវិញ

ផ្សេងៗ