លើកកំពស់គុណភាពនៃប្រព័ន្ធសារព័ត៌មាន


លើកកំពស់គុណភាពនៃប្រព័ន្ធសារព័ត៌មាន - ảnh 1
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ វៀតណាម លោក Nguyen Bac Son (Image: VNA)

(VOVworld) – ការងារគ្រប់គ្រងរដ្ឋចំពោះវិស័យសារព័ត៌មាននិងការរៀបចំផែនការ សារព័ត៌មានវៀតណាមដល់ឆ្នាំ ២០២០ គឺជាខ្លឹមសារស្នូលក្នុងកម្មវិធី “ប្រជាជនសួរ
-រដ្ឋមន្ត្រីឆ្លើយ” នាថ្ងៃទី ១៥ មិថុនា។ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម
លោក Nguyen Bac Son បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៣ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ
បានកសាងនិងដាក់ជូនរដ្ឋាភិបាលសំដៅចេញផ្សាយការកំណត់លេខ ៧២/២០១៣/
ND-CP ស្តីអំពីការគ្រប់គ្រងនិងផ្តល់សេវ៉ាកម្ម internet និងព័ត៌មានលើបណ្ដាញ internet។
ក្រៅពីនោះ​ រដ្ឋាភិបាលក៏បានចេញផ្សាយសេចក្តីសម្រេចចិត្ត លេខ ១៥៨/២០១៣/ND-
CP នាថ្ងៃទី ១២ វិច្ឆិការ ឆ្នាំ ២០១៣ ស្តីអំពីការកំណត់ពិន័យ ចំពោះការរំលោភរដ្ឋបាល
ក្នុងសកម្មភាពសារព័ត៌មាននិងនិពន្ធ។ ដើម្បីអនុវត្តការងារគ្រប់គ្រង​ប្រកបដោយ
ប្រសិទ្ធភាពយើងត្រូវលើកកំពស់ការយល់ដឹងរបស់ប្រជាជនក្នុងការប្រើប្រាស់បណ្ដាញ
internet ជាពិសេសគឺយុវជន។ តាមរដ្ឋមន្ត្រី Nguyen Bac Son បានឲ្យដឹងថា៖ ការរៀបចំ
ផែនការប្រព័ន្ធសារព័ត៌មានមួយដែលនឹងអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លានាពេលអនាគតគឺ
ជាប្រការចាំបាច់ណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ