លើកកំពស់តួនាទីរបស់រដ្ឋសភាក្នុងសហគមន៍អាស៊ាន

         

លើកកំពស់តួនាទីរបស់រដ្ឋសភាក្នុងសហគមន៍អាស៊ាន - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh

  (VOV)_នាព្រឹកថ្ងៃទី១៨ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ​កិច្ចប្រជុំ
អធិប្បាយអំពី៖ សហគមន៍អាស៊ាន និងការចូលរួមរបស់វៀតណាម។ នៅទីនេះ ដំ
ណាងក្រសួងការបរទេស និងក្រសួង ស្ថាប័នទាក់ទិននានា បានផ្តល់ជូនសមាជិក 
សមាជិកាសភានានា នូវទស្សនះវិស័យសរុបមួយ អំពីសហគមន៍អាស៊ាន ឱកាស
 និងការលំបាកសាកល្បង នាពេលសហ​គមន៍បានបង្កើតឡើង ហើយនាំចេញសំ
ណើរមួយចំនួន ដើម្បីលើកកំពស់តួនាទីរបស់រដ្ឋសភា ចំពោះការជំរុញកិច្ចសហ
ប្រតិបត្តិការក្នុងសហគមន៍​អាស៊ាន។ តាមនោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី
ការបរទេសវៀតណាម លោក Pham Binh Minh ថា៖ការបង្កើតសហគមន៍អាស៊ាន 
នឹងរួមចំ​ណែក​លើកកំពស់តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន នៅក្នុងតំបន់។ នេះ
​គឺ​ជាការផ្លាស់ប្តូរយុទ្ធសាស្ត្រ របស់អាស៊ាន ក្រោយរយៈពេល៤៨ឆ្នាំ​កសាងនិង
អភិវឌ្ឍន៍។

          “ ចាប់ពីពេលបានបង្កើតមក សហគមន៍អាស៊ានមានចំនួនប្រជាជន​៦០០
លាននាក់ ដោយតំលៃ GDP សរុបចំនួន បីលានលានដុល្លារអាមេរិក​ មានកម្លាំង
ពលកម្មសម្បូរ ឈរលំដាប់ថ្នាក់ទី៣ ក្រោយចិននិងឥណ្ឌា។ នេះគឺជាទីផ្សារមួយ
 និងមូលដ្ឋានផលិតកម្មឯកភាពមួយ សំរាប់ប្រទេស​អាស៊ាននានា។ ហើយនេះក៏
គឺជាតំបន់ផ្លាស់ប្តូរដោយសេរីរបស់មនុស្ស ​​​ទំ​និញសេវាកម្ម ពលកម្មជំនាញ ខឿន
សេដ្ឋកិច្ចអភិវឌ្ឍន៍ប្រហាក់ប្រហែលគ្នា​ មានកម្លាំងប្រកួតប្រជែងខ្ពស់ដើម្បីធ្វើ
សមាហរណកម្មជាមួយខឿនសេដ្ឋកិច្ចសកល៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ