លើកកំពស់ទំនាក់ទំនងវៀតណាម-ថៃឡើងកម្រិតដៃគូយុទ្ធសាស្រ្ត

លើកកំពស់ទំនាក់ទំនងវៀតណាម-ថៃឡើងកម្រិតដៃគូយុទ្ធសាស្រ្ត - ảnh 1
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung
(រូបថតៈ Internet)


(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាព្រះរាជាណាចក្រថៃ
 Somsak Kiatsuranont នាព្រឹកថ្ងៃទី៣ធ្នូ គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀត ណាមដឹកនាំដោយប្រធានរដ្ឋសភា Nguyen Sinh Hung បានអញ្ជើញទៅដល់​
ទីក្រុងបាងកកចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការព្រះរាជាណាចក្រថៃ
។បន្ទាប់ពីពិធីទទួលប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hungនិងប្រធាន
រដ្ឋសភាថៃ Somsak Kiatsuranont បានធ្វើសហអធិបតីកកិច្ចចរចារ។ នៅទីនេះ
ភាគីទាំងពីរ​សម្តែងនូវគោលបំណង បង្កើនថែមទៀតកិច្ចសហប្រតិ បត្តិការលើ
គ្រប់វិស័យ ដើម្បីការអភិវឌ្ឍន៌ ភាពសម្បូរុងរឿងនៃប្រទេសនីមួយៗ នាំប្រទេស
ទាំងពីរកាន់តែស៊ីជម្រូវនិងទទួលបានលទ្ធផលជាក់ស្តែងដើម្បីផលប្រយោជន៌
របស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់។ភាគីទាំងពីរ
ក៏យល់ព្រមបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និង​ជម្រុញថែមទៀត
សកម្មភាពរបស់ក្រុមសមាជិកសភាមិត្តភាពវៀតណាម-ថៃ និងថៃ-វៀតណាម។
         នាយករដ្ឋមន្រ្តី Yingluck Shinawatra បានយល់ព្រមជាមួយប្រធានរដ្ឋ
សភា Nguyen Sinh Hung និងចាត់ទុកថា ការលើកកំពស់ទំនាក់ទំនងរវាងប្រ​ទេសទាំងពីរឡើងទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត។ នាយករដ្ឋមន្រ្តី Yingluck
Shinawatra មានគោលបំណងចង់ឲ្យស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ថៃ
និងវៀតណាម ជម្រុញរាល់សកម្មភាពផ្លាស់ប្តូរប្រតិភូ ដោយឥតឈប់ឈរ បន្តការជួយឧបត្ថម្ភយ៉ាងខ្លាំងក្លារទំនាក់ទំនង​រវាងរដ្ឋា ភិបាលទាំងពីរនិង
ដើម្បីផលប្រយោជន៌របស់ប្រទេសជាតិទាំងពីរទៀតផង។

        នាពេលរសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋសភា Nguyen Sinh Hung បានធ្វើ ការជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាថៃ Nikom Wiratpanich។​ នាយប់ថ្ងៃដ៏​
ដែលប្រធានរដ្ឋសភា Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមបានអញ្ជើញចូលរួមពិធីជប់លៀងដែលរៀបចំដោយប្រធានរដ្ឋសភា
ថៃ Somsak Kiatsuranont៕

 

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ