លើកកំពស់ប្រសិទ្ធភាពកិច្ចការបរទេសក្នុងតំបន់ក្នុងស្ថានភាពថ្មី

(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ខែធ្នូ នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី ៣១ សន្និសីទកិច្ចការបរទេសជាតិលើកទី ២០ បានប្រព្រឹត្តិទៅដោយទម្រង់ផ្ទាល់មុខ និងតាមប្រព័ន្ធអ៊ីនធឺណែត ដោយតភ្ជាប់បណ្តាញទាំងក្នុងនិងក្រៅប្រទេស។
លើកកំពស់ប្រសិទ្ធភាពកិច្ចការបរទេសក្នុងតំបន់ក្នុងស្ថានភាពថ្មី - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និសីទការទូត (រូបថត៖ VOV)

សន្និសីទគឺជាឱកាសដ៏សំខាន់មួយសម្រាប់ក្រសួង ស្ថាប័ន អង្គភាព សាខា និងមូលដ្ឋាន ថ្នាក់មជ្ឈឹមដល់មូលដ្ឋាន ធ្វើការវាយតម្លៃយ៉ាងទូលំទូលាយ ដកចេញមេរៀនពីការអនុវត្តកិច្ចការបរទេសក្នុងតំបន់នាពេលកន្លងមកដោយឯកភាពលើទិសដៅ ភារកិច្ច សេវា វិធានការជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចការបរទេសក្នុងតំបន់ ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃមូលដ្ឋានក្នុងសម័យកាលថ្មី។

ថ្លែងមតិក្នុងពិធីបើកសន្និសីទ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានអះអាងថា ជំងឺរាតត្បាតកូវីដ ១៩ ដែលអូសបន្លាយរយៈពេលជិត ២ឆ្នាំមកនេះ បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅលើគ្រប់ទិដ្ឋភាពនៃជីវភាពនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់បណ្តាប្រទេសនិងការជួបប្រាស្រ័យអន្តរជាតិ។ យ៉ាងណាក៏ដោយ កិច្ចការបរទេសសម្រេចបានសមិទ្ធិផលសំខាន់ៗ ការរក្សាបាននូវសន្តិភាព និងស្ថិរភាពលើវិស័យនីមួយៗ រួមចំណែកការពារអធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី កៀរគរធនធានខាងក្រៅសំខាន់ៗ សម្រាប់កិច្ចការបរទេស ជំរុញឧស្សាហូបនីយកម្ម ទំនើបកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសការទូតវ៉ាក់សាំង។

នៅក្នុងសន្និសីទ គណៈប្រតិភូបានពិភាក្សា និងបញ្ជាក់អំពីឋានៈ តួនាទីនិងភារកិច្ចកិច្ចការបរទេសក្នុងស្រុកក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាពិសេសគឺ “ជំហរត្រួសត្រាយផ្លូវ” នៃទំនាក់ទំនងការទូតក្នុងតំបន់ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ឋានៈ និងកិត្យានុភាពនៃមូលដ្ឋានក្នុងសមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ