លើកកំពស់ប្រសិទ្ធិភាពអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈ

លើកកំពស់ប្រសិទ្ធិភាពអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈ - ảnh 1
ទិដ្ឋភាពនៃសន្និសីទ

(VOVworld)-នាព្រឹកថ្ងៃទី៨កក្កដានៅទីក្រុង Da Nang (ភាគកណ្តាលវៀតណាម)
មជ្ឈមណ្ឌលបំប៉នកម្មាភិបាលនិងស្រាវជ្រាវវិទ្យាសាស្ត្រ នៃរណសិរ្សមាតុភូមិវៀត
ណាមបានរៀបចំសន្និសីទផ្លាស់ប្តូរលទ្ធផលនៃការពិនិត្យជាក់ស្តែងសន្ទស្សន៍ប្រ
សិទ្ធិភាព អភិបាលកិច្ចនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្តនៅវៀតណាម (ហៅកាត់
ថា PAPI )ឆ្នាំ ២០១៥ ដោយមានការចូលរួមរបស់តំណាង១០០នាក់មកពី១៧ខេត្ត
ក្រុងភាគ កណ្តាលនិងតំបន់ Tay Nguyen ។ PAPI ជាក្រមសន្ទស្សន៍វាសវែងដោយ
បរានុម័ត អំពីប្រសិទ្ធិភាពអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្តនៅវៀត
ណាម ដែលបាន ផ្អែកទៅលើបទពិសោធន៍របស់ប្រជាជនពេលជួបប្រាស្រ័យ
ជាមួយរដ្ឋអំណាចគ្រប់ជាន់ ថ្នាក់។នៅវៀតណាម ក្រមសន្ទស្សន៍ PAPI បាននិង
កំពុងរួមចំណែកសកម្មក្នុងការ បង្កើតកម្លាំងចលករលើកកំពស់ប្រសិទ្ធិភាពអភិ
បាលកិច្ចនិងរដ្ឋបាលសាធារណៈ។

        នៅក្នុងសន្និសីទនេះ អ្នកជំនាញការនានាបានធ្វើការវិភាគអំពីនិន្នាការផ្លាស់
ប្តូរ ថ្នាក់ជាតិអស់រយៈពេល៥ឆ្នាំកន្លងទៅ (២០១១-២០១៥) និងការរកឃើញមួយ
ចំនួននៃ ការស្រាវជ្រាវ PAPI ២០១៥នេះ។ តាមរយៈការវាយតម្លៃរបស់ PIPA ក្រុម
អ្នកជំនាញការបាននាំចេញសំណើរចំពោះរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ស្តីពីរាល់បញ្ហា
ជំពាក់ជំពិនក្នុងការគ្រប់គ្រង និងជម្រុញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំតំបន់
សំដៅ មានការកែប្រែសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ