លើកកំពស់សមត្ថភាពឌីជីថល ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងវិស័យសាធារណៈ

(VOVWORLD) - ពិភាក្សានៅក្នុងសិក្ខាសាលានេះ អ្នកជំនាញនានាបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបញ្ញាសិប្បនិម្មិត (AI)។

នារសៀលថ្ងៃទី១៨ ខែមីនា នៅទីក្រុងហាណូយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម និងវិទ្យាស្ថានសិក្សាគោលនយោបាយ និងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (IPS) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “វាយតម្លៃទូទៅអំពីបញ្ញាសិប្បនិម្មិតក្នុងវិស័យសាធារណៈនៅវៀតណាម”។

ពិភាក្សានៅក្នុងសិក្ខាសាលានេះ អ្នកជំនាញនានាបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបញ្ញាសិប្បនិម្មិត (AI)។ នាយកវិទ្យាស្ថានសិក្សាគោលនយោបាយ និងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (IPS) លោក Nguyen Quang Dong បានបញ្ជាក់ថា៖

“ជាទូទៅ បញ្ញាសិប្បនិមិត្ត និងការអនុវត្តបច្ចេកវិទ្យាឌីជីថលសម្រាប់វិស័យសាធារណៈនៅវៀតណាម នៅតែមានសក្ដានុពលច្រើនសម្រាប់យើងបន្តស្វែងយល់ និងអនុវត្តន៍។ ជាពិសេសក្នុងទិដ្ឋភាពចំនួនបី៖ ទីមួយ បច្ចេកវិទ្យាអាចគាំទ្រដល់ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំក្រសួង ផ្នែក និងមូលដ្ឋានក្នុងការងារគ្រប់គ្រង និងធ្វើការសម្រេចចិត្ត។ ទីពីរ គាំទ្រមន្ត្រីរដ្ឋការក្នុងការបំពេញការងារប្រចាំថ្ងៃដោយផ្ទាល់។ ទីបី គាំទ្រ និងលើកកំពស់គុណភាពនៃសេវាកម្មសាធារណៈបម្រើអាជីវកម្មនិងប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ