លើកកំពស់សមត្ថភាពស្ថិតិពលករនៅវៀតណាម

លើកកំពស់សមត្ថភាពស្ថិតិពលករនៅវៀតណាម - ảnh 1
រូបថតៈ Internet

(VOVworld)-នៅទីក្រុងហាណូយ អង្គការពលកម្មអន្តរជាតិ (ILO)និងអគ្គនាយក
ស្ថិតិវៀតណាមបានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុស្ថិតិអំពីពលករនៅ
វៀត​ណាម។ កំណត់ហេតុត្រូវបានអនុវត្តន៌ក្នុងដំណាក់កាល ២០១២-២០១៦ សុំដៅលើកកំពស់សមត្ថភាពឲ្យអ្នកផ្គត់ផ្គង់ ផលិតកម្ម និងប្រើ ប្រាស់តួរលេខ
ស្ថិតិពលករ និងការងារចីរភាព។ ការជួយឧបត្ថម្ភរបស់ ILO ក្នុងវិស័យសិ្ថតិ
ពលករស្ថិតក្នុងក្របខ័ណ្ឌរាល់ការជួយឧបត្ថម្ភរួមរបស់អង្គការនេះ ចំពោះ
កម្មវិធីជាតិស្តីអំពីការងារចីរភាពនិងផែនការ អ.ស.ប១នៅវៀតណាមដំណាក់
កាល២០១២-២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ