លោកខាងលិចប្រឆាំងជំទាស់ក្រិត្យថ្មីរបស់ប្រធានាធិបតីរុស្ស៊ីទាក់ទិនដល់អ៊ុយក្រែន

លោកខាងលិចប្រឆាំងជំទាស់ក្រិត្យថ្មីរបស់ប្រធានាធិបតីរុស្ស៊ីទាក់ទិនដល់អ៊ុយក្រែន - ảnh 1
ប្រជាជនរស់នៅក្នុងតំបន់ជំលោះ Luhansk រវាងរដ្ឋាភិបាលនិងកម្លាំងទាមទារឯករាជ្យ
 (រូបថត៖EPA/TTXVN)

(VOVworld) - ប្រទេសលោកខាងលិចនានាទើបនឹងបានរិះគន់សេចក្ដីសំរេច
របស់រុស្ស៊ីដែលទទួលស្គាល់អត្តសញ្ញាណប័ណ្ណនិងលិខិតស្នាមផ្សេងច្រើនទៀតផ្ដល់
ដោយកម្លាំងទាមទារឯករាជ្យនៅតំបន់ Lugansk និង Donetsk ប៉ែកខាងកើតអ៊ុយ
ក្រែន។នាថ្ងៃទី២០ កុម្ភៈ អ្នកនាំពាក្យរបស់អធិការបតីអាល្លឺម៉ង់លោក Steffen Seibert
 បានលើកច្បាស់គោលជំហររបស់ប៊ែកឡាំងដែលចាត់ទុកក្រិត្យរបស់ប្រធានាធិបតី
រុស្ស៊ីលោក Vladimir Putin ពោលខាងលើគឺជះឥទ្ធិពលទៅលើឯក ភាពរបស់អ៊ុយ
ក្រែន។ក្នុងពេលនោះ ប៉ារីសមានគោលបំណងថា ម៉ូស្គូគប្បីផ្ដោត ទៅលើមាត្រា
នានានៃកិច្ចព្រមព្រៀងសន្តិភាព Minsk ដោយចាត់ទុកនេះជាផ្លូវតែ មួយគត់ដើម្បី
ធានាឲ្យដំណោះស្រាយ យូរអង្វែងមួយសំរាប់វិបត្តិនៅប៉ែកខាង កើតអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ