លក្ខណៈសម្រាប់វៀតណាមឈានចូលយុគសម័យស្ទុះឈានទៅមុខ

(VOVWORLD) - ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជា ជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិ ២០២៦- ២០៣១ គឺជាព្រឹត្តិការណ៍នយោបាយមានអត្ថន័យសំខាន់ ហើយរួមជាមួយនឹងមហាសន្និបាតបក្សលើកទី១៤ សុទ្ធតែជាលក្ខណៈល្អសម្រាប់វៀតណាម ឈានចូលទៅក្នុងយុគសម័យ ស្ទុះឈានទៅមុខ មានការអភិវឌ្ឍប្រកបដោយវិបុលភាព និងអរិយធម៌។
លក្ខណៈសម្រាប់វៀតណាមឈានចូលយុគសម័យស្ទុះឈានទៅមុខ - ảnh 1លោក Giulio Chinappi នាយកតំបន់អាស៊ីនៃគ្រឹះស្ថានបោះពុម្ពផ្សាយ Anteo Edizioni (ប្រទេសអ៊ីតាលី) (រូបថត៖ Hai Dang/TTXVN)

នេះគឺជាការវាយតម្លៃរបស់លោក Giulio Chinappi នាយកតំបន់អាស៊ីនៃគ្រឹះស្ថានបោះពុម្ពផ្សាយ Anteo Edizioni (អ៊ីតាលី) ដែលជាអ្នកជំនាញអំពី វៀតណាម ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅទីក្រុងរ៉ូម។

លោក Chinappi បានសម្តែងទំនុកចិត្តថា នៅក្នុងអាណត្តិថ្មីនេះនៃរដ្ឋសភា វៀតណាមនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរសភា ពង្រឹងបន្ថែមទៀតនូវគោលនយោបាយការបរទេសពហុភាគី កិច្ចសហប្រតិបត្តិការដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ តាមនោះ ផ្លាស់ប្តូរការទូតនីតិបញ្ញត្តិទៅជាឧបករណ៍ជាក់ស្តែងកាន់តែខ្លាំងឡើង ដើម្បីជួយដល់ការអភិវឌ្ឍប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ