លើកដម្កើងគ្រូបង្រៀនគំរូចំនួន១៦០នាក់។

លើកដម្កើងគ្រូបង្រៀនគំរូចំនួន១៦០នាក់។ - ảnh 1
លើកដម្កើងគ្រូបង្រៀនគំរូចំនួន១៦០នាក់។ (VOV)

        Vovworld-ពិធីលើកដម្កើងដោយក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម​បានរៀបចំនាព្រឹកថ្ងៃទី១៧វិច្ឆិកានៅទីក្រុងហាណូយ។ អញ្ចើញចូលរួមនិង​ថ្លែង​
មតិនៅពិធី សមាជិកការិយាល័យនយោបាយនិងជាប្រធានរណសិរ្សមាតុភូមិ វៀត​
ណាមលោក Nguyen Thien Nhan បានជូនពរលោកគ្រូអ្នកគ្រូក្នុងឱកាស​រំលឹក​ខួប
អនុស្សាវរីយ៍នៃទិវាគ្រូបង្រៀនវៀតណាម។

        “ក្នុងប៉ុន្មានឆ្នាំកន្លងមក ផ្នែកអប់រំគឺជាប្រភពដើម្បីអភិវឌ្ឍន៍ប្រភពធនធាន​
មនុស្ស បំប៉ុនអ្នកពូកែ។ ទទួលបានស្នាដៃនោះមានការរួមចំណែករបស់ជួរគ្រូ​
បង្រៀន។”

        គ្រូបង្រៀនចំនួន១៦០នាក់ត្រូវបានលើកដម្កើងលើកនេះដំណាងឲ្យគ្រូ​បង្រៀនជាង១លាន២សែននាក់ក្នុងទូទាំងប្រទេស។ អ្នកគ្រូ Vang Thi Ghenh
សាលាមត្តេយសិក្សាឃុំ Man Than ស្រុក Simacai ខេត្ត Lao Cai បានឲ្យដឹងថា៖

        “ខ្ញុំសប្បាយរីករាយក្នុងពេលជាដំនាងឲ្យខេត្ត Lao Cai ត្រូវបានលើកដម្កើង។ នេះក៏ជាកំលាំងចលករដើម្បីយើងខ្ញុំខំប្រឹងប្រែងក្នុងរយៈពេលខាងមុខ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ