លើកដម្កើងគំរូមហាជនចំនួន១៨៥នាក់ធានាសុវត្ថិភាពចរាចរ។

លើកដម្កើងគំរូមហាជនចំនួន១៨៥នាក់ធានាសុវត្ថិភាពចរាចរ។ - ảnh 1
លើកដម្កើងគំរូមហាជនចំនួន១៨៥នាក់ធានាសុវត្ថិភាពចរាចរ។


       VOV-នាព្រឹកថ្ងៃទី២៥សីហានៅមជ្ឈមណ្ឌលវប្បធម៍ Au Co ហាណូយ ក្រសួងគមនាគមនិងដឹកជញ្ជូនវៀតណាមបានសហការជាមួយគណៈកម្មាធិការ​សុវត្ថិភាពចរាចរជាតិរៀបចំសន្និសីទលើកដម្កើងបណ្ដាគំរូមហាជនក្នុងចលនា​កសាងចរាចរនិងធានាសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរ។ គំរូចំនួន១៨៥នាក់​ត្រូវ
បាន​លើកដម្កើងក្នុងពិធី។ ថ្លែងមតិនៅពិធីឧបនាយករដ្ឋមន្ត្រី Hoang Trung Hai
បាន​វាយតំលៃខ្ពស់រាល់ការងាររបស់បុគ្គលគំរូបានរួមចំណែកធានាសុវត្ថិភាព
ចរាចរនិងកសាងចរាចរ។ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានលើកច្បាស់
ថា បក្ស​និង​រដ្ឋ​ជានិច្ចកាលចាំនិងវាយតំលៃខ្ពស់បណ្ដាគំរូក្នុងការអភិវឌ្ឍន៍ចរាចរ។

        “អនុវត្តសេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១៣ យើងបាននាំចេញកម្មវិធី​អភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធព្រមៗគ្នា។ ប្រការនេះមានអត្ថន័យដ៏សែន​
សំខាន់​ឲ្យការអភិវឌ្ឍន៍ចីរភាពរបស់ប្រទេសជាតិ។ ដើម្បីអនុវត្តកម្មវិធីនោះ​ទាមទា​យើងត្រូវអំពាវនាវបណ្ដាប្រភពវិនិយោគពិសេសគឺពីមណ្ឌលសង្គមប្រជាជន”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ