លើកដម្កើងអតីតយុវជនស្ម័គ្រចិត្តគំរូ។

លើកដម្កើងអតីតយុវជនស្ម័គ្រចិត្តគំរូ។ - ảnh 1
រំលឹកខួបងនុស្សាវរីយ៍ទិវាប្រពៃណីកំលាំងយុវជនស្ម័គ្រចិត្តនិងលើកដម្កើងអតីតយុវជនស្ម័គ្រចិត្តគំរូ។

VOV-នាថ្ងៃទី១២កក្កដានៅក្រុងហាណូយសមាគមអតីតយុវជនស្ម៍គ្រចិត្ត​
វៀត​ណាមបានរៀបចំពិធីរំលឹកខួបលើកទី៦២ទិវាលោកប្រធានហូជីមិញបាន
បង្កើត​កំលាំងយុវជនស្ម័គ្រចិត្ត(ទី១៥កក្កដា) និងលើកដម្កើងអតីតយុវជន
ស្ម័គ្រចិត្ត​គំរូ​ចំនួន​៣០០នាក់ដែលបានជួយគ្នាធ្វើសេដ្ឋកិច្ចពូកែដើម្បីរួចផុតពី
ភាពក្រីក្រ។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien
Nhan បានលើកសរសើររាល់​ស្នាដៃ​ដ៏ធំធេងដែលកំលាំងយុវជនស្ម័គ្រចិត្ត
ទទួលបានក្នុងដំណាក់កាលប្រទេសជាតិមានសង្គ្រាមនិង​ដំណាក់កាល
សន្តិភាព។ ឧបនាយករដ្ឋមន្ត្រី ​Nguyen Thien Nhan បាន​សង្កត់ធ្ងន់​ថា៖                           “បណ្ដាអតីតយុវជនស្ម័គ្រចិត្តដែលត្រូវបានលើកដម្កើងថ្ងៃនេះជាដំណាង ឆ្នើមបំផុតឲ្យគំរូជឿនលឿនរាប់ពាន់នាក់ក្នុងកំលាំងនេះ។ គេមានស្មារតី ឆ្លងកាត់លើការលំបាករបស់អតីតយុវជនស្ម័គ្រចិត្តទាំងឡាយនៅទូទាំង
ប្រទេស។ តាងនាមឲ្យនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ខ្ញុំស្វាគមយ៉ាងកក់ក្តៅ ចំពោះស្នាដៃដែលសមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាមទទួលបាន រាល់ជោគជ័យរបស់ចលនាងតីតយុវជនស្ម័គ្រចិត្តជួយគ្នាធ្វើ​សេដ្ឋកិច្ចពូកែ
ដើម្បីរួចផុតពីភាពក្រីក្រ។ ថ្លែងអំណរគុណការរួមវិភាគទានដ៏ធំធេង​របស់ អតីតយុវជនស្ម័គ្រចិត្តចំនួន៣៥០ពាន់នាក់ជាមួយស្មារតីឈានទៅមុខ​ឆន្ទះ​ប្តេជ្ញាឈ្នះនិងច្នៃប្រឌិតដោយឥតឈប់ឈរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ