លើកតម្កើង និងប្រគល់កិត្តិនាមកសិករវៀតណាមឆ្នើមឆ្នាំ ២០២០

(VOVWORLD) - នាយប់ថ្ងៃទី ១៣ ខែតុលា ក្នុងឱកាសរំលឹកខួបលើកទី ៩០ ឆ្នាំ នៃការបង្កើតសមាគមន៍កសិករវៀតណាមនោះ មជ្ឈឹមសមាគមន៍កសិករវៀតណាមបានរួមសហការជាមួយគណកម្មធិការឃោសនាអប់រំមជ្ឈឹម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរៀបចំពិធី លើកតម្កើង និងប្រគល់កិត្តិនាមកសិករវៀតណាមឆ្នើមឆ្នាំ ២០២០។
លើកតម្កើង និងប្រគល់កិត្តិនាមកសិករវៀតណាមឆ្នើមឆ្នាំ ២០២០ - ảnh 1 លើកតម្កើង និងប្រគល់កិត្តិនាមកសិករវៀតណាមឆ្នើមឆ្នាំ ២០២០

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក Thao Xuan Sung ប្រធានមជ្ឈឹមសមាគមន៍កសិករវៀតណាមបានសង្កត់ធ្ងន់ថា៖ “ពិធីលើកតម្កើងកសិករវៀតណាមឆ្នើមគឺជាការលើកតម្កើងគុណបំណាច់ ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់របស់កសិករ ដែលបានចូលរួមចំណែក ទៅក្នុងបុព្វហេតុអភិវឌ្ឍន៍កសិកម្ម កសាងជនបទថ្មី កសាងវណ្ណៈកសិករ វៀត ណាមខ្លាំងមាំមួន ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀត ណាម”។  នៅក្នុងពិធីនេះ គណៈចាត់តាំងបានលើកតម្កើងកសិករចំនួន ៦៣ រូប ដែលជាគំរូឆ្នើមក្នុងការផលិតកម្មកសិកម្ម រុក្ខា ប្រមាញ់និងសេសាទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ