លើកតម្កើង “សហគ្រាសឆ្នើមដើម្បីពលករ” ឆ្នាំ ២០២៤

(VOVWORLD) - នាយប់ថ្ងៃទី ២៥ មិថុនា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធី “សហគ្រាសឆ្នើមដើម្បីពលករឆ្នាំ ២០២៤”។ 

កម្មវិធីមានគោលបំណងជ្រើសរើស និងលើកតម្កើងអាជីវកម្មដែលខំប្រឹងប្រែងឥតឈប់ឈរ កសាងទំនាក់ទំនងការងារប្រកបដោយសុខដុមរមនា ស្ថិរភាព និងវឌ្ឍនភាព។ កម្មវិធីរួមមានចំណាត់ថ្នាក់ "សហគ្រាសឆ្នើមដើម្បីពលករ" (ចំណាត់ថ្នាក់ប្រចាំឆ្នាំ) និងពានរង្វាន់ “សហគ្រាសឆ្នើមដើម្បីពលករ” រៀងរាល់ ៥ ឆ្នាំ/ដង)។

នៅឆ្នាំនេះ ពីសំណុំឯកសារចំនួន ១៥០ ដែលបានដាក់ពាក្យមក គណៈកម្មាធិ ការរៀបចំបានជ្រើសរើស និងលើកតម្កើងដល់សហគ្រាសចំនួន ៦៧។ Samsung Vietnam គឺជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មដែលត្រូវបានលើកតម្កើងជាច្រើនដងក្នុងកម្មវិធី "សហគ្រាសឆ្នើមដើម្បីពលករ"។

ឆ្លងកាត់អស់រយៈពេលជាង ៩ ឆ្នាំរៀបចំមក (២០០៤-២០២៣) កម្មវិធីនេះបានចាត់ថ្នាក់អាជីវកម្មជាង ៥០០ ហើយអាជីវកម្មចំនួន ២០ បានទទួលបានប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រីរដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ