លើកត្រដែត​ការផ្លាស់ប្ដូរថ្មីនៅ​មហាសន្និបាត​ប្រឡង​ប្រណាំង​ស្នេហាជាតិ​សម្រាប់កម្មករ និយោជិកលើកទី ១០

(VOVWORLD) - នាព្រឹកថ្ងៃទី២៨ ខែកញ្ញានៅទីក្រុងហាណូយ អគ្គសហព័ន្ធពលករវៀតណាមបានរៀបចំមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិសម្រាប់ពលករ និយោជិកទូទាំងប្រទេសលើកទី ១០ (២០២០-២០២៥) ដោយប្រធានបទ “ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតក្នុងការ ប្រឡងប្រណាំងជំរុញផលិតភាពការងារ និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព”។ 
លើកត្រដែត​ការផ្លាស់ប្ដូរថ្មីនៅ​មហាសន្និបាត​ប្រឡង​ប្រណាំង​ស្នេហាជាតិ​សម្រាប់កម្មករ និយោជិកលើកទី ១០ - ảnh 1 មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិសម្រាប់ពលករ និយោជិកទូទាំងប្រទេសលើកទី ១០ (២០២០-២០២៥) (រូបថត៖ VGP)

អញ្ជើញថ្លែងនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានអះអាងថា៖ “បន្តប្រពៃណីដ៏ត្រចះត្រចង់អស់រយៈពេលជាង ៩០ ឆ្នាំ នៃការសាង និង អភិវឌ្ឍន៍ ហើយត្រូវបានកម្មាភិបាល សមាជិកសហជីព ជាច្រើន ជំនាន់ ពូនជ្រុំមក ខ្ញុំជឿជាក់ថាវណ្ណៈកម្មករនិងអង្គការសហជីពវៀតណាមនឹងបន្តអះអាងជាស្ពានតភ្ជាប់រវាងកម្មករ និយោជិក ជាមួយបក្ស និងរដ្ឋ។ បក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាមនឹងបន្តយកចិត្តទុកដាក់ជាប្រចាំក្នុងការដឹកនាំ និងជួយឧប្តត្ថម្ភ សម្រាប់សហជីពវៀតណាមបន្តបំពេញល្អថែមទៀតនូវមុខងារ និងភារកិច្ចរបស់ខ្លួនក្នុងស្ថានភាពថ្មី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ