លើកទឹកចិត្តកិច្ចសហប្រតិបតិ្តការកសិកម្មរវាងវៀតណាមនិងកូរ៉េខាងត្បូង

(VOVWORLD) - នាថ្ងៃទី២២ មីនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានទទួលជួបលោក Kim Byeong ប្រធានសម្ព័ន្ធ សហករណ៍កសិកម្មជាតិកូរ៉េខាងត្បូង។
លើកទឹកចិត្តកិច្ចសហប្រតិបតិ្តការកសិកម្មរវាងវៀតណាមនិងកូរ៉េខាងត្បូង - ảnh 1 បនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung (ខាងស្ដាំ) ទទួលជួបលោក Kim Byeong ប្រធានសម្ព័ន្ធ សហករណ៍កសិកម្មជាតិកូរ៉េខាងត្បូង។ (រូបថត៖ TTXVN)


នាថ្ងៃទី២២ មីនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានទទួលជួបលោក Kim Byeong ប្រធានសម្ព័ន្ធ សហករណ៍កសិកម្មជាតិកូរ៉េខាងត្បូង។

        ក្នុងជំនួបនេះ លោក Trinh Dinh Dung អះអាងថា រដ្ឋាភិបាលវៀតណាម តែងតែបង្កលក្ខណៈងាយស្រួល ដើម្បីមុខទំនិញកសិផលកូរ៉េខាងត្បូងចូលមក វៀតណាម ដោយស្របច្បាប់។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីកូរ៉េខាង ត្បូងបន្តជួយឧបត្ថម្ភវៀតណាម ក្នុងវិស័យបណ្ដុះបណ្ដាលកម្មាភិបាល កសាង រូបសណ្ឋានសហករណ៍បែបថ្មី។  

       រីឯខ្លួនវិញ ប្រធានសម្ព័ន្ធសហករណ៍កសិកម្មជាតិកូរ៉េខាងត្បូងលោក Kim Byeong ឲ្យដឹងថា កូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភខាងធនធាន និង បទពិសោធន៍សំរាប់វៀតណាម ក្នុងការរៀបចំធ្វើផលិតកម្មតាមខ្សែសង្វាក់ ព្រម ទាំងលើកកំពស់តំលៃនៃទំនិញកសិផលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ