លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចសន្ទនាគោលនយោបាយជាមួយ សេដ្ឋវិទូជួរមុខមកពីសាកលវិទ្យាល័យ Harvard, Columbia និង Yale

(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ ថា ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកលើកនេះ មានគោលបំណងធ្វើជាក់ស្ដែង ភាវូបនីយកម្មនូវសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកប ដោយចីរភាពរវាងវៀតណាម និងសហរដ្ឋអាមេរិក និងផែនការសកម្មភាពសម្រាប់ការ អនុវត្ត; រួមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការ អប់រំ ការបណ្តុះបណ្តាល និងការប្រឹក្សាគោលនយោបាយ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចសន្ទនាគោលនយោបាយជាមួយ សេដ្ឋវិទូជួរមុខមកពីសាកលវិទ្យាល័យ Harvard, Columbia និង Yale - ảnh 1ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី២១ កញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក នាយករដ្ឋមន្ត្រីវៀត ណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចសន្ទនាគោលនយោបាយ ក្រោមប្រធានបទ៖ "ជំរុញកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងបរិ យាកាសសេដ្ឋកិច្ចសកលដែលប្រែប្រួល" ជាមួយសាស្រ្តាចារ្យ សេដ្ឋវិទូ និងអ្នកស្រាវ ជ្រាវជួរមុខមកពីសាកលវិទ្យាល័យ Harvard, Columbia, Yale នៃសហរដ្ឋអាមេរិក។ អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ ថា ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកលើកនេះ មានគោលបំណងធ្វើជាក់ស្ដែង ភាវូបនីយកម្មនូវសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកប ដោយចីរភាពរវាងវៀតណាម និងសហរដ្ឋ
អាមេរិក និងផែនការសកម្មភាពសម្រាប់ការ អនុវត្ត; រួមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការ អប់រំ ការបណ្តុះបណ្តាល និងការប្រឹក្សាគោលនយោបាយ។
“តាមទស្សនៈរបស់ខ្ញុំ ធនធានកើតចេញពីការត្រិះរិះ និងការយល់ដឹង។ នៅពេល ដែលការត្រិះរិះផ្លាស់ប្តូរ ការយល់ដឹងផ្លាស់ប្ដូរ ទើបធនធានត្រូវបានបង្កើតឡើង។ ទីពីរ កម្លាំងចលករកើតចេញពីនវានុវត្តន៍។ នៅពេលមាននវានុវត្តន៍ កម្លាំងចលករថ្មីនឹងត្រូវ បានបង្កើតឡើង។ ទីបី កម្លាំងត្រូវតែមកពីប្រជាជន និងអាជីវកម្ម។ ជាមួយនឹងវិធីត្រិះរិះ និងវិធីអភិក្រមបែបនេះ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការសន្ទនា ការ រៀនសូត្រ និងការលើកកំពស់ការយល់ដឹង សហប្រតិបត្តិការដើម្បីជំរុញនវានុវត្តន៍ យ៉ាងខ្លាំងក្លា។ នាពេលខាងមុខ យើងខ្ញុំកំពុងផ្តល់អាទិភាពដល់កំណើន ហើយបន្ត កែលម្អបរិយាកាសវិនិយោគអាជីវកម្ម ជំរុញការអភិវឌ្ឍឧស្សាហកម្មនានា ជាពិសេស ឧស្សាហកម្មកែច្នៃ និងផលិតកម្ម ផ្តោតលើការអភិវឌ្ឍឧស្សាហកម្ម ផលិតបន្ទះឈីប ពាក់កណ្ដាលចម្លង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ