លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួប លើកទី ៧៨ ទិវាបុណ្យជាតិវៀតណាម និងខួបលើកទី ៤៦ នៃការចូលជាសមាជិក អង្គការសហប្រជាជាតិរបស់វៀតណាម

(VOVWORLD) - កាលពីយប់ថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហ ប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋ
អាមេរិក នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧៨ ទិវាបុណ្យ ជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា) និងខួប ៤៦ ឆ្នាំដែល វៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ (ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧)។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួប លើកទី ៧៨ ទិវាបុណ្យជាតិវៀតណាម និងខួបលើកទី ៤៦ នៃការចូលជាសមាជិក អង្គការសហប្រជាជាតិរបស់វៀតណាម - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួប លើកទី ៧៨ ទិវាបុណ្យជាតិវៀតណាម និងខួបលើកទី ៤៦ នៃការចូលជាសមាជិក អង្គការសហប្រជាជាតិរបស់វៀតណាម។ (រូបថត៖ VOV)
ថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ៤៦ ឆ្នាំមុន វៀតណាមបានចូលជាសមាជិកអង្គការសហប្រជាជាតិ ចូលរួមចែករំលែក និងរួមកម្លាំងក្នុងការអនុវត្តគោលដៅរួមរបស់ អ.ស.ប.។ ប្រវត្តិសាស្ត្រនៃការបង្កើត ការតស៊ូ និងការអភិវឌ្ឍរបស់
វៀតណាមផ្សារភ្ជាប់ជានិច្ចជាមួយនឹងតម្លៃ និងគោល ការណ៍របស់អង្គការសហប្រជាជាតិ ហើយជាផ្នែកមួយនៃលំហូរទូទៅរបស់សហគមន៍ អន្តរជាតិផងដែរ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ វៀតណាមសព្វថ្ងៃគឺជា ប្រទេសមួយក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចឈានមុខគេទាំង ៤០ នៅលើពិភពលោក ហើយស្ថិតក្នុងចំណោមប្រទេសទាំង ២០ ដែលមានមាត្រដ្ឋានពាណិជ្ជកម្មធំ បំផុតផងដែរ។ វៀតណាមត្រៀមខ្លួនជាស្រេចស្វាគមន៍មិត្តភក្តិអន្តរជាតិ ហើយនិទាន រឿងរ៉ាវថ្មីៗអំពីប្រទេសមួយប្រកបដោយសន្តិភាព និងស្ថិរភាព; អំពីប្រជាជាតិមួយដ៏ ឧស្សាហ៍ព្យាយាម ស្វាហាប់ ច្នៃប្រឌិត មានសេចក្ដីប្រាថ្នា អំពីប្រទេសវៀតណាមមួយដ៏ ឯករាជ្យ ម្ចាស់ការ ជាមិត្ត ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដ៏សកម្ម មានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។
ថ្លែងមតិក្នុងពិធីនេះ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៨ លោក Dennis Francis បានឲ្យដឹងថា ៧៨ឆ្នាំក្រោយពីដណ្ដើមបានឯករាជ្យ វៀតណាម បានផ្លាស់ប្តូរនិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ពីប្រទេសក្រីក្រទៅជាប្រទេសដែលមានប្រាក់ ចំណូលមធ្យម និងស្វាហាប់ដោយមានស្មារតីសហគ្រិនភាពខ្លាំងក្លា។ ចាប់តាំងពីចូល ជាសមាជិកអង្គការសហប្រជាជាតិមក វៀតណាមបានជំរុញយ៉ាងសកម្មពហុភាគី និយម អនុវត្តន៍យ៉ាងពេញលេញ និងលើកកំពស់តម្លៃនៃធម្មនុញ្ញ អ.ស.ប ជាសមាជិក ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប និងចូលរួមក្នុង បេសក កម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង។ ប្រការនោះបង្ហាញឱ្យឃើញពីការសន្យារបស់ វៀតណាមចំពោះគោលដៅរួមរបស់អង្គការសហប្រជាជាតិ និងការរួមចំណែកដ៏មាន អត្ថន័យចំពោះការងាររួមរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ