លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ រដ្ឋកំពុងផ្តោតលើរបកគំហើញចំនួន៣ ដើម្បីទាក់ទាញធនធានសម្រាប់តំបន់ជនបទ
(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ធ្នូ នៅទីក្រុងហាណូយ សន្និសីទសន្ទនារវាងនាយករដ្ឋមន្ត្រីជា មួយកសិករវៀតណាមឆ្នាំ ២០២៤ បានប្រព្រឹត្តទៅដោយប្រធានបទ៖ “បំផុសសេចក្ដី ប្រាថ្នាក្លាយជាអ្នកមាន ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាពនិង សុភមង្គល; ឈានចូលយុគសម័យថ្មីប្រកបដោយទំនុកចិត្ត”។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VGP) |
អញ្ជើញថ្លែងនៅសន្និសីទនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ត្រូវបន្តកសាង និងអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវគោលដៅ “ជនបទទំនើប កសិកម្ម អេកូឡូស៊ី កសិករឈ្លាសវៃ”។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋនឹងចុះហត្ថលេខាលើកិច្ចព្រម ព្រៀងដើម្បីពង្រីកទីផ្សារនាំចេញ ប៉ុន្តែប្រជាកសិករត្រូវតែផលិតបាននូវផលិតផល ប្រកបដោយគុណភាព ហើយកសាងម៉ាកយីហោផលិតផលកសិកម្មដ៏សមស្របនឹង គ្រប់លក្ខខណ្ឌនៅពេលនាំចេញទៅកាន់ប្រទេសផ្សេងៗ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រជាកសិករត្រូវតែផលិតបាននូវផលិតផលដែលផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថល ព្រមទាំងត្រូវកសាងមូលដ្ឋានទិន្នន័យកសិកម្ម មានលទ្ធភាពទទួលបានបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាកែច្នៃស៊ីជម្រៅ ជាដើម។ ចំពោះធនធានមនុស្សត្រូវតែបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ នៅតាមតំបន់ផងដែរ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បក្ស រដ្ឋកំពុងផ្តោតសំខាន់លើការដោះ ស្រាយការលំបាកខាងស្ថាប័ន ដើម្បីទាក់ទាញធនធានសម្រាប់តំបន់ជនបទ; ផ្តោត លើការកសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍កសិកម្មជនបទ និងផ្តោត លើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បម្រើការអភិវឌ្ឍកសិកម្មជនបទ ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល៕