លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ស្នើឱ្យសហគ្រាសចិនពិចារណាចូលរួមគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសហគ្រាសចិនសហការ បណ្តាក់ទុនលើ វិស័យនានាដូចជា នវានុវត្តន៍ ការអភិវឌ្ឍបៃតង ថាមពលកកើតឡើងវិញ ទីក្រុងឆ្លាតវៃ ឧស្សាហកម្មផលិតកម្ម ការផ្លាស់ប្តូរឌីជីថល ជាពិសេសឧស្សាហកម្មដែលទើបលេច ចេញដូចជា បញ្ញាសិប្បនិមិត្ត បន្ទះឈីប semiconductor កុំព្យូទ័រពពក អ៊ីនធឺណិត នៃវត្ថុ (IoT)។
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VOV) |
កាលពីយប់ថ្ងៃទី ៩ ខែធ្នូ នៅទីក្រុងហាណូយ ថ្លែងក្នុងជំនួបធ្វើការជាមួយគណៈ ប្រតិភូថ្នាក់ដឹកនាំនៃសហគ្រាសចិនចំនួន ១៨ អង្គភាព ដឹកនាំដោយលោក Yan Jiehe ស្ថាបនិកសម្ព័ន្ធក្រុមហ៊ុនសំណង់ប៉ាស៊ីហ្វិកនិងសម្ព័ន្ធក្រុមហ៊ុនសំណង់ Susun ដែលកំពុងបំពេញទស្សនកិច្ច និងស្វែងយល់ពីឱកាសសហប្រតិបត្តិការ និងវិនិ យោគនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានស្នើឲ្យ សម្ព័ន្ធក្រុមហ៊ុនស្រាវជ្រាវ និងចូលរួមគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម។ នោះគឺជាគម្រោង៖ ស្ពាន Tu Lien ផ្លូវរថភ្លើងក្នុងទីក្រុងហាណូយកំណាត់ Van Cao - Ngoc Khanh - Lang - Hoa Lac; ផ្លូវរថភ្លើងក្នុងទីក្រុង ឬរថភ្លើងក្រោមដីពីអាកាស យានដ្ឋានអន្តរជាតិ Tan Son Nhat ទៅអាកាសយានដ្ឋានអន្តរជាតិ Long Thanh; ផ្លូវរថភ្លើងនិងផ្លូវគោកឆ្លងដែនមួយចំនួនទៀត។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសហគ្រាសចិនសហការ បណ្តាក់ទុនលើ វិស័យនានាដូចជា នវានុវត្តន៍ ការអភិវឌ្ឍបៃតង ថាមពលកកើតឡើងវិញ ទីក្រុងឆ្លាតវៃ ឧស្សាហកម្មផលិតកម្ម ការផ្លាស់ប្តូរឌីជីថល ជាពិសេសឧស្សាហកម្មដែលទើបលេច ចេញដូចជា បញ្ញាសិប្បនិមិត្ត បន្ទះឈីប semiconductor កុំព្យូទ័រពពក អ៊ីនធឺណិត នៃវត្ថុ (IoT)។
រីឯខ្លួនវិញ ថ្នាក់ដឹកនាំបណ្ដាសហគ្រាសចិនមានបំណងចង់សហប្រតិបត្តិការ វិនិយោគនៅវៀតណាមក្នុងវិស័យសំណង់ ថាមពល ពាណិជ្ជកម្ម អចលនទ្រព្យ ឧបករណ៍អគ្គិសនី អេឡិចត្រូនិក បរិស្ថាន សុខាភិបាល ជីវវិទ្យា គីមី សម្ភារៈថ្មី និង កសិផល។ សហគ្រាសចិនក៏មានបំណងចង់ចូលរួមក្នុងគម្រោងហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍នៅវៀតណាមផងដែរ ដោយសន្យាធានានូវគុណភាពល្អបំផុត តម្លៃសមរម្យបំផុត ស្ថាបត្យកម្មដ៏ស្រស់ស្អាតបំផុត និងវឌ្ឍនភាពល្អបំផុត៕