លោកនាយករដ្ឋមន្ត្រីអញ្ជើញជាប្រធានកិច្ចប្រជុំលើកទី៨ នៃគណៈកម្មការដឹកនាំការបង្រួមក្បាលម៉ាស៊ីនរដ្ឋាភិបាល

(VOVWORLD) - ថ្លែងសេចក្តីសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បាន បញ្ជាឲ្យការរៀបចំរចនាសម្ព័ន្ធនៃក្រុមហ៊ុននិងសាជីវកម្មរដ្ឋ ត្រូវតែអនុវត្តន៍ក្នុងស្មារតី “យកផលប្រយោជន៍ជាតិជាចម្បងបំផុត” ដើម្បីឲ្យដើមទុនរបស់រដ្ឋត្រូវបានគ្រប់គ្រង និងអភិវឌ្ឍន៍បានយ៉ាងល្អបំផុត បម្រើការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី។ 

លោកនាយករដ្ឋមន្ត្រីអញ្ជើញជាប្រធានកិច្ចប្រជុំលើកទី៨ នៃគណៈកម្មការដឹកនាំការបង្រួមក្បាលម៉ាស៊ីនរដ្ឋាភិបាល - ảnh 1លោកនាយករដ្ឋមន្ត្រីអញ្ជើញជាប្រធានកិច្ចប្រជុំលើកទី៨ នៃគណៈកម្មការដឹកនាំការបង្រួមក្បាលម៉ាស៊ីនរដ្ឋាភិបាល។ (រូបថត៖ VGP)
នារសៀលថ្ងៃទី ៦ មករា នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ប្រធានគណៈកម្មការរដ្ឋាភិបាលដឹកនាំ “ការបូក សរុបការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមនីតិកាលទី ១២ ស្តីពីការបន្តផ្លាស់ប្ដូរថ្មី បង្រួម ក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព” បានអញ្ជើញជាប្រធានកិច្ចប្រជុំលើកទី៨ របស់គណៈកម្មការដឹកនាំ។
កិច្ចប្រជុំបានផ្តោតលើការពិភាក្សាអំពីការបញ្ចប់ប្រតិបត្តិការរបស់គណៈកម្មាធិការគ្រប់គ្រងដើមទុនរបស់រដ្ឋនៅក្នុងសហគ្រាស និងការផ្ទេរសិទ្ធិ និងការទទួលខុសត្រូវ នៃតំណាងម្ចាស់កម្មសិទ្ធិរដ្ឋទៅឱ្យក្រុមហ៊ុននិងសាជីវកម្មចំនួន ១៩។
ថ្លែងសេចក្តីសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បាន បញ្ជាឲ្យការរៀបចំរចនាសម្ព័ន្ធនៃក្រុមហ៊ុននិងសាជីវកម្មរដ្ឋ ត្រូវតែអនុវត្តន៍ក្នុងស្មារតី “យកផលប្រយោជន៍ជាតិជាចម្បងបំផុត” ដើម្បីឲ្យដើមទុនរបស់រដ្ឋត្រូវបានគ្រប់គ្រង និងអភិវឌ្ឍន៍បានយ៉ាងល្អបំផុត បម្រើការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី។ ទាក់ទិននឹងផែនការបញ្ចប់ប្រតិបត្តិការរបស់គណៈកម្មាធិការ លោកនាយករដ្ឋមន្ត្រីបាន សង្កត់ធ្ងន់ថា ត្រូវជ្រើសរើសវិធានការដ៏ល្អបំផុត ដើម្បីដាក់ជូនថ្នាក់មានសមត្ថកិច្ច ពិនិត្យ និងសម្រេច។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា សម្រាប់ក្រុមហ៊ុននិងសាជីវ កម្មមួយចំនួនដែលដើរតួនាទីធានាសមតុល្យសំខាន់ៗ និងត្រូវបានចាត់តាំងភារកិច្ច ជាយុទ្ធសាស្ត្រជាតិនោះ គឺគួរតែស្រាវជ្រាវ និងស្នើគំរូស្ថិតនៅក្រោមអំណាច របស់រដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ