លោកនាយករដ្ឋមន្ត្រីអញ្ជើញត្រួតពិនិត្យការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៦

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែមិថុនា នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញត្រួតពិនិត្យការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមិថុនា។ 
លោកនាយករដ្ឋមន្ត្រីអញ្ជើញត្រួតពិនិត្យការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៦ - ảnh 1លោកនាយករដ្ឋមន្ត្រីអញ្ជើញត្រួតពិនិត្យការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ៣៦

នៅក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 កំពុងមានការវិវឌ្ឍយ៉ាងស្មុគ្រស្មាញលើទូទាំងពិភព លោកនោះ កិច្ចប្រជុំកំពូលលើកនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវិដេអូ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសអាស៊ានចំនួន ១០ ហើយបានផ្សាយចេញពីសាលប្រជុំនៃប្រទេសនីមួយៗ។

ទន្ទឹមនឹងការដែល ជំងឺរាត ត្បាត COVID-19 នៅវៀតណាមត្រូវបានគ្រប់គ្រងបានយ៉ាងល្អនោះ តាមការគ្រោងទុក ក្នុងសម័យបើកកិច្ចប្រជុំកំពូល មានភ្ញៀវជាតិនិងអន្តរជាតិចំនួន ៣០០ នាក់ចូលរួមផងដែរ រួមទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណ ២០០ នាក់ទៀត ដើម្បីរាយការណ៍អំពីពិធីបើកកិច្ចប្រជុំនេះផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាណែនាំក្រសួងការបរទេសនិងស្ថាប័នពាក់ព័ន្ធ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អ្នកសារព័ត៌មានទាំងជាតិនិងអន្តរជាតិ រាយការណ៍អំពីសម័យប្រជុំនានានៃកិច្ចប្រជុំកំពូលក៏ដូចជាផ្សព្វផ្សាយអំពីរូបភាពប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ