លោកនាយករដ្ឋមន្រ្តីនឹងដឹកនាំកិច្ចប្រជុំនាយករដ្ឋមន្ត្រីជាមួយធុរកិច្ច

(VOVWORLD) - កិច្ចប្រជុំនាយករដ្ឋមន្ត្រីជាមួយធុរកិច្ចគឺជាឱកាសដើម្បីលើកដំណោះស្រាយ ជួយឧបត្ថម្ភធុរកិច្ចក្នុងការជំរុញផលិតកម្ម ធ្វើពាណិជ្ជកម្ម និងនាំចេញ។
លោកនាយករដ្ឋមន្រ្តីនឹងដឹកនាំកិច្ចប្រជុំនាយករដ្ឋមន្ត្រីជាមួយធុរកិច្ច - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ VGP/Quang Hieu)

នាព្រឹកថ្ងៃទី ៦ ខេឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ របស់នាយករដ្ឋមន្ត្រីជាមួយធុរកិច្ច សំដៅដោះស្រាយការលំបាក និងជំរុញផលិតកម្ម ធ្វើអាជីវកម្ម និងបើកដំណើរការ ខឿនសេដ្ឋកិច្ចឡើងវិញ។ កិច្ចប្រជុំនេះ គ្រោងនឹងរៀបចំឡើងនាថ្ងៃទី ៩ ខែឧសភាខាងមុខ តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមរបស់តំណាងប្រមាណ ៩០ ម៉ឺននាក់។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ កិច្ចប្រជុំនេះគឺជាឱកាសដើម្បីលើកដំណោះស្រាយ ជួយឧបត្ថម្ភធុរកិច្ចក្នុងការជំរុញផលិតកម្ម ធ្វើពាណិជ្ជកម្ម និងនាំចេញ។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖ “ខ្ញុំស្នើថាទោះបីជាជួបប្រទះនឹងការលំបាកក៏ ដោយ ប៉ុន្តែ ក្រសួង និងខេត្តក្រុងនានាត្រូវដោះស្រាយផ្ទាល់ជួយសហគ្រាស។ ក្នុងស្មារតីធ្វើកំណែទម្រង់ ផ្លាស់ប្ដូរថ្មី ជំរុញការអភិវឌ្ឍក្នុងគ្រាជួបការលំបាក។ ជាមួយស្មារតីហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ និងស្មារតីផ្លាស់ប្ដូរថ្មី រៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងការអភិវឌ្ឍ។ ដោយស្មារតីផ្អែកលើទីផ្សារដ៏ធំ ដែលមានចំនួនប្រជាជន ១០០ លាននាក់ និងជំរុញខ្លាំងការនាំចេញផងដែរ"

លោកនាយករដ្ឋមន្រ្តីក៏បានចាត់ទុកថា វៀតណាមចាំបាច់ត្រូវបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ពោលគឺមិនឱ្យលើសពី ៤ ភាគរយ ជាពិសេសវិស័យធនាគារត្រូវតែបន្តបញ្ចុះអត្រាការប្រាក់កម្ចីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ