លោកប្រធាន Nguyen Xuan Phuc៖ ចាំបាច់ត្រូវពង្រីកគំរូយុវជនស្ម័គ្រចិត្តឆ្នើម

(VOVWORLD) - អតីតយុវជនស្ម័គ្រ ចិត្តជាច្រើននាក់ បានពង្រីកប្រពៃណីដ៏រុងរឿង ខិតខំឈានឡើងក្នុងជីវភាពរស់នៅធ្វើសេដ្ឋកិច្ច បានយ៉ាងល្អ ធ្វើជាគំរូដ៏ភ្លឺស្វាងសម្រាប់កូនចៅនិងយុវជនជំនាន់ក្រោយនៅមូលដ្ឋាន។

លោកប្រធាន Nguyen Xuan Phuc៖ ចាំបាច់ត្រូវពង្រីកគំរូយុវជនស្ម័គ្រចិត្តឆ្នើម - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយគណៈប្រតិភូអតីតយុវជនស្ម័គ្រចិត្តវៀតណាម។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ២៦ កក្កដា នៅវិមានប្រធានរដ្ឋ អញ្ជើញថ្លែងមតិក្នុងជំនួបសំណេះ សំណាលជាមួយប្រតិភូចំនួន ១០០ នាក់នៃសមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc មានបំណងថា ប្រតិភូទាំងអស់នឹងបន្តរួម ចំណែកទៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ជាពិសេស អតីតយុវជនស្ម័គ្រ ចិត្តជាច្រើននាក់ បានពង្រីកប្រពៃណីដ៏រុងរឿង ខិតខំ ឈានឡើងក្នុងជីវភាពរស់នៅធ្វើសេដ្ឋកិច្ច បានយ៉ាងល្អ ធ្វើជាគំរូដ៏ភ្លឺស្វាងសម្រាប់កូនចៅនិងយុវជនជំនាន់ក្រោយនៅមូលដ្ឋាន។
“រូបភាពមួយដែលត្រូវការពង្រីកឲ្យកាន់តែខ្លាំងក្លាថែមទៀតនោះ គឺ ការជួយគ្នា ទៅវិញទៅមកក្នុងការងារសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ។ យុវជនស្ម័គ្រចិត្តមិនត្រឹមតែ ជាការធ្វើសកម្មភាពប្រកបដោយភាពក្លាហាន ក្នុងការតស៊ូប៉ុណ្ណោះទេ ថែមទាំងធ្វើជា គំរូដ៏ភ្លឺស្វាងក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅគ្រប់តំបន់នៃ ប្រទេសជាតិទៀតផង នេះគឺសំខាន់ណាស់ក្នុងយុគសម័យថ្មី។ យើងគោរពប្រវត្តិ សាស្រ្ត កោតសរសើរចំពោះការរួមចំណែករបស់យុវជនស្ម័គ្រចិត្តក្នុងអតីតកាល ប៉ុន្តែយើងក៏គោរពគំរូឆ្នើមៗក្នុងការធ្វើផលិតកម្មនិងកាត់បន្ថយភាពក្រីក្ររបស់យុវជនស្ម័គ្រជំនាន់មុនៗផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ