លោកប្រធាន Ton Duc Thang - គំរូសីលធម៌ដ៏ត្រចះត្រចងនៃបដិវត្តន៍វៀតណាម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ១៣០នៃទិវាកំណើតរបស់លោកប្រធាន Ton Duc Thang (20/8/1888 - 20/8/2018) ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញមានអត្ថបទសរសេរក្រោមចំណងជើងថា  “លោកប្រធាន Ton Duc Thang - ថ្នាក់ដឹកនាំគំរូ និងជាគំរូសីលធម៌ដ៏អស្ចារ្យរបស់បដិវត្តន៍វៀតណាម។
លោកប្រធាន Ton Duc Thang - គំរូសីលធម៌ដ៏ត្រចះត្រចងនៃបដិវត្តន៍វៀតណាម - ảnh 1ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ញ្ជើញមានអត្ថបទសរសេរក្រោមចំណងជើងថា  “លោកប្រធាន Ton Duc Thang - ថ្នាក់ដឹកនាំគំរូ និងជាគំរូសីលធម៌ដ៏អស្ចារ្យរបស់បដិវត្តន៍វៀតណាម (រូបថត៖ TTXVN)

 

  អត្ថបទនេះ បានគូសបញ្ជាក់អំពីព្រឹត្តការណ៍សំខាន់ៗក្នុងជីវិតនិងបុព្វហេតុរបស់លោកប្រធាន Ton Duc Thang តាំងពីកុមារភាពមករហូតដល់លោកក្លាយជា ប្រមុខរដ្ឋ។ អត្ថបទ នេះបញ្ជាក់ថា ពិធីរំលឹកខួបគម្រប់ខួប ១៣០ឆ្នាំរបស់លោកប្រធាន Ton Duc Thang ជាឱកាសសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅរបស់បក្សនិងរដ្ឋ វៀតណាមចំពោះលោក។ រួមជាមួយគ្នានោះគឺបំប៉ន់មោទនៈភាព និងជំនឿជាក់ ទៅលើ ការដឹកនាំរបស់បក្ស រដ្ឋនិងកិច្ចការផ្លាស់ប្តូរថ្មី កសាង ការពារនិងអភិវឌ្ឍន៍ របស់ ប្រទេសជាតិ។

ក្នុងឱកាសនេះ នាព្រឹកថ្ងៃទី១៨ខែសីហា នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅសិក្ខា សាលា “លោកប្រធាន Ton Duc Thang ជាមួយវណ្ណៈកម្មករនិងសហជីពវៀត ណាម”។ អញ្ជើញថ្លែងមតិនៅសិក្ខាសាលានេះ សាស្ត្រាចារ្យ បណ្ឌិត Hoang Chi Bao ជាអតីតសមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានឲ្យដឹងថា៖

“លោកប្រធាន Ton Duc Thang ជាថ្នាក់ដឹកនាំចលនាកម្មករ Ba Son ហើយ លោក ក៏ជាកុម្មុយនិស្តមួយរួបបានតស៊ូប្រយុទ្ធក្នុងពន្ធនាគារ Con Dao ។  លោកក៏ ជា យុទ្ធជនកុម្មុយនិស្តមួយរូប ដែលអនុវត្តន៍ល្អនូវការណែនាំរបស់បក្ស របស់លោក ប្រធានហូជីមិញ អំពីការអនុវត្តច្បាប់ អនុវត្តន៍គោលនយោបាយប្រជាធិតេយ្យក្នុង បក្ស។ល។ ប្រការទាំងអស់នេះគឺនិយាយមិនចេះចប់មិនចេះហើយឡ់យ”។

ជីវិតបដិវត្តន៍របស់លោកប្រធាន Ton Duc Thang បានបន្សល់ទុកឲ្យជំនាន់ក្រោយ នូវមេរៀនជាច្រើនស្តីពីការលះបង់ ខិតខំប្រឹងប្រែងដើម្បីឧត្តមគតិរបស់បក្ស ពលីកម្មអស់មួយជីវិតដើម្បីបុព្វហេតុរំដោះប្រទេសជាតិនិង ឯកភាពមាតុភូមិដើម្បី សេរីភាព សុភមង្គលរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ