លោកប្រធានាធិបតី Macron បញ្ជាក់ឋានៈដ៏ពិសេសរបស់វៀតណាមក្នុងគោលនយោបាយរបស់បារាំង

(VOVWORLD) - នាថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងប៉ារីស ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅសាធារណៈរដ្ឋបារាំង លោក Dinh Toan Thang បានប្រគល់ជូនសារតាំងរបស់ប្រធានរដ្ឋ Nguyen Xuan Phuc ជូនចំពោះប្រធានាធិបតីបារាំង Emmanuel Macron។

ក្នុងពិធីប្រគល់សារតាំងនេះ លោកប្រធានាធិបតី Emmanuel Macron បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមកលើគ្រប់វិស័យ ព្រមទាំងបានអះអាងពីឋានៈពិសេសរបស់វៀតណាមក្នុងគោលនយោបាយរបស់បារាំង។ លោកប្រធានាធិបតីបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅប្រទេសបារាំង ចាប់ពីថ្ងៃទី ៣-៥ ខែវិច្ឆិកា ហើយរីករាយដែលបានជួបជាមួយលោកនាយករដ្ឋមន្ត្រីក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Dinh Toan Thang បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងចង់ពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយបារាំង។ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីពូនជ្រុំទំនាក់ទំនងប្រពៃណីនិងយូរអង្វែងរវាងប្រទេសទាំងពីរនិងប្រជាជនទាំងពីរ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-បារាំងឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ សំដៅឆ្ពោះទៅរកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនិងខួបលើកទី ១០នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០២៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ