លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ប្រវត្តិសាស្ត្រជាង២.០០០ឆ្នាំនៃពុទ្ធសាសនាវៀតណាមជាប្រវត្តិសាស្ត្ររបស់ពុទ្ធបរិស័ទស្នេហាជាតិ

(VOVWORLD) - ថ្លែងនៅពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្រវៀតណាមកត់សម្គាល់ជានិច្ចនូវការរួមវិភាគទានដ៏ធំធេងរបស់ពុទ្ធសាសនាចំពោះប្រជាជាតិ ក្នុងនោះមានបុព្វហេតុរំដោះ បង្រួបបង្រួមប្រទេសជាតិកាលពីមុននេះ ក៏ដូចជាបុព្វហេតុកសាង ការពារមាតុភូមិនាបច្ចុប្បន្ន ដោយឈរលើព្រះធម៌វិន័យប្រកបដោយលក្ខណៈមនុស្សសាស្ត្រដ៏ជ្រាលជ្រៅនៃសតិអារម្មណ៍មេត្តាករុណា អធ្យាស្រ័យ។
លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ប្រវត្តិសាស្ត្រជាង២.០០០ឆ្នាំនៃពុទ្ធសាសនាវៀតណាមជាប្រវត្តិសាស្ត្ររបស់ពុទ្ធបរិស័ទស្នេហាជាតិ - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមមហាពិធីរំលឹកខួបលើកទី៤០ទិវាបង្កើតសមាគមន៍ពុទ្ធសាសនាវៀតណាម។ (រូបថត៖ VOV)

នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមមហាពិធីរំលឹកខួបលើកទី៤០ទិវាបង្កើតសមាគមន៍ពុទ្ធសាសនាវៀតណាម (៧ វិច្ឆិកា ១៩៨១-៧ វិច្ឆិកា ២០២១)។ ក្រោមប្រធានបទ “៤០ឆ្នាំដែលសមាគមន៍ពុទ្ធសាសនាវៀតណាមធ្វើ សមាហរណកម្មនិងអភិវឌ្ឍជាមួយប្រទេសជាតិ” មហាពិធីត្រូវបានរៀបចំឡើងតាមទម្រង់ផ្សាយផ្ទាល់ពីរដ្ឋធានីហាណូយទៅកាន់ខេត្ត ក្រុងទាំង៦៣លើទូទាំងប្រទេស។ លោកអគ្គលេខាបក្ស Nguyen Phu Trong លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល Pham Minh Chinh លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអញ្ជើញផ្ញើរកន្ត្រកផ្កាអបអរសាទរ។

ថ្លែងនៅពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្រវៀតណាម កត់សម្គាល់ជានិច្ចនូវការរួមវិភាគទានដ៏ធំធេងរបស់ពុទ្ធសាសនាចំពោះប្រជាជាតិ ក្នុងនោះមានបុព្វហេតុរំដោះ បង្រួបបង្រួមប្រទេសជាតិកាលពីមុននេះ ក៏ដូចជាបុព្វហេតុកសាង ការពារមាតុភូមិ នាបច្ចុប្បន្ន ដោយឈរលើព្រះធម៌វិន័យប្រកបដោយលក្ខណៈមនុស្សសាស្ត្រដ៏ជ្រាលជ្រៅនៃសតិអារម្មណ៍មេត្តាករុណា អធ្យាស្រ័យ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា ពុទ្ធសាសនាជានិច្ចកាលជាសមាជិកគួរឲ្យជឿទុកចិត្ត ដែលមានការរួមវិភាគទានសំខាន់ជាច្រើនទៅក្នុងផែនមហាសាមគ្គីជនជាតិទាំងមូល។

“អាចនិយាយបានថា ប្រវត្តិសាស្ត្រជាង២.០០០ឆ្នាំនៃពុទ្ធសាសនាវៀតណាមគឺជាប្រវត្តិសាស្ត្ររបស់ពុទ្ធបរិស័ទស្នេហាជាតិ។ ដោយបន្តចរន្តលំហូរនៃពុទ្ធសាសនាស្នេហាជាតិរហូតមកដល់សម័យហូជីមិញនាសព្វថ្ងៃ ទោះជានៅដំណាក់កាលណាក៏ដោយ មិនថាក្នុងសង្គ្រាមការពារមាតុភូមិឬក្នុងយុគសម័យសន្តិភាពនិងអភិវឌ្ឍប្រទេសជាតិក៏ដោយ ពុទ្ធសាសនាវៀតណាមក៏ផ្សាភ្ជាប់ជានិច្ចជាមួយនឹងប្រវត្តិសាស្ត្រជាតិ ហើយមានគំរូឆ្នើមៗជាច្រើនក្នុងការជួយជិវិតមនុស្ស “ការពារប្រទេសជាតិ នាំសុខក្សេមក្សាន្តជូនប្រជាជន”។ ក្នុងការតស៊ូទាំងពីរប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំងនិងចក្រពត្តិអាមេរិកឈ្លានពាន មានព្រះសង្ឃ ពុទ្ធបរិស័ទរាប់ពាន់នាក់បានក្លាយទៅជាយុទ្ធជនស្នេហាជាតិ ដែលប្រកៀកស្មាជាមួយប្រជាជនទាំងមូល ប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ។ មានវត្តជាច្រើនបានក្លាយទៅជាមូលដ្ឋានបដិវត្តន៍។ ព្រះសង្ឃជាច្រើនបានប្រយុទ្ធយ៉ាងអង់អាចក្លាហាន ពលីជីវិតក្នុងសង្គ្រាម រួមចំណែកទៅក្នុងជ័យជំនះរួមរបស់ប្រទេសជាតិ”។

ដោយពង្រីកស្មារតីមេត្តាករុណា អធ្យាស្រ័យរបស់ព្រះពុទ្ធ ទន្ទឹមនឹងសកម្មភាពមនុស្សធម៌ សន្តិសុខសង្គមដោយស្ម័គ្រចិត្តនោះ ក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ-១៩ សមាគមន៍ពុទ្ធសាសនាវៀតណាមបានប្រតិបត្តិយ៉ាងមឺងម៉ាត់តាមបទបញ្ញត្តិអំពីការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត; ជួយឧបត្ថម្ភនូវប្រភពថវិកាដ៏ធំសម្រាប់មូលនិធិវ៉ាក់សាំង ក៏ដូចជាក្នុងការទិញសម្ភារៈបរិក្ខារពេទ្យ និងស្បៀងអាហារ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ