លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញផ្ញើរលិខិតជូនពរក្នុងឱកាសរំលឹកខួបលើកទី៧៥ទិវាបង្ការទប់ទល់គ្រោះមហន្តរាយធម្មជាតិនៅវៀតណាម

(VOVWORLD) - លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានអនុវត្តន៍កាន់តែប្រសើរឡើងៗ នូវការងារបង្ការ ទប់ទល់និងជំនះពុះពារលើផលវិបាកដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ ចូលរួមចំណែកការពារជីវភាពរស់នៅរបស់ប្រជាជន និងសមិទ្ធផលផ្នែកសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញផ្ញើរលិខិតជូនពរក្នុងឱកាសរំលឹកខួបលើកទី៧៥ទិវាបង្ការទប់ទល់គ្រោះមហន្តរាយធម្មជាតិនៅវៀតណាម - ảnh 1 ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc។ (រូបថត៖ VNA)
នាថ្ងៃទី២១ ខែឧសភា ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរលិខិតជូនជនរួមជាតិនិងយុទ្ធជនក្នុង ទូទាំងប្រទេសក្នុងឱកាសទិវាប្រពៃណីបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ នៅវៀតណាម (២២ ឧសភា ១៩៤៦ - ២២ ឧសភា ២០២១)។      
ក្នុងលិខិត លោកប្រធានរដ្ឋ Nguyen Xuan Phuc បានផ្ញើរសេចក្ដីជូនពរដ៏ ល្អប្រសើរបំផុតជូនដល់ជនរួមជាតិ សមមិត្តនិងយុទ្ធជនទាំងមូលក្នុងទូទាំងប្រទេស ក៏ដូចជាកម្មាភិបាល មន្ត្រីរដ្ឋការ និយោជិតនិងពលករគ្រប់ជំនាន់ដែលបំពេញការងារ បង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិផងដែរ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានអនុវត្តន៍កាន់តែប្រសើរឡើងៗ នូវការងារបង្ការ ទប់ទល់និងជំនះពុះពារលើផលវិបាកដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ ចូលរួមចំណែកការពារជីវភាពរស់នៅរបស់ប្រជាជន និងសមិទ្ធផលផ្នែកសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។
នៅចំពោះមុខស្ថានការណ៍បម្រែបម្រួលអាកាសធាតុ អាកាសធាតុជ្រុល និង គ្រោះមហន្តរាយធម្មជាតិមានការវិវឌ្ឍន៍កាន់តែស្មុគស្មាញ ពិបាកទាយទុកជាមុនដូច នាបច្ចុប្បន្ន លោកប្រធានរដ្ឋបានស្នើឲ្យគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការបង្ការ ទប់ទល់គ្រោះមហន្តរាយធម្មជាតិ គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ អង្គការមហាជន អង្គការសង្គម និងប្រជាជនក្នុងទូទាំងប្រទេស បន្តអនុវត្តន៍ដោយ ព្រមៗគ្នានូវដំណោះស្រាយបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងការជួយ សង្គ្រោះ ចូលរួមចំណែកការពារជីវភាពរស់នៅរបស់ប្រជាជននិង ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ ព្រមទាំងបង្ហាញរូបភាពវៀតណាម ជាសមាជិកដ៏សកម្ម មានការទទួលខុសត្រូវនៅចំពោះមុខសហគមន៍អន្តរជាតិ តាម រយៈកិច្ចខិតខំប្រឹងប្រែងបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិនិងការប្រែប្រួល អាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ