លោកស្រី Gina Haspel ត្រូវបានតែងតាំងជានាយិការ CIA ជាផ្លូវការ

(VOVWORLD) -លោកស្រី Haspel អាយុ ៦១ ឆ្នាំ បានបំពេញការងារឲ្យ CIA តាំងពីរឆ្នាំ ១៩៨៥ ហើយត្រូវបានចាត់ទុកជាមន្ត្រីចារកម្មជើងចាស់មួយរូប ដោយមានបទពិសោធន៍ការងារនៅឯបរទេសជាច្រើនឆ្នាំ។
លោកស្រី Gina Haspel ត្រូវបានតែងតាំងជានាយិការ CIA ជាផ្លូវការ - ảnh 1 លោកស្រី Gina Haspel 

នាថ្ងៃទី ១៧ មេសា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជូនដំណឹងជាផ្លូវការទៅកាន់រដ្ឋសភាអំពីការចាត់តាំងនាយិការងស្ថាប័នចារកម្មកណ្ដាល (CIA) លោកស្រី Gina Haspel កាន់មុខតំណែងជាថ្នាក់ដឹកនាំ CIA ជំនួសឲ្យលោក Mike Pompeo។ លោកស្រី Haspel អាយុ ៦១ ឆ្នាំ បានបំពេញការងារឲ្យ CIA តាំងពីរឆ្នាំ ១៩៨៥ ហើយត្រូវបានចាត់ទុកជាមន្ត្រីចារកម្មជើងចាស់មួយរូប ដោយមានបទពិសោធន៍ការងារនៅឯបរទេសជាច្រើនឆ្នាំ។ ប្រសិនបើត្រូវបានអនុម័តនោះ លោកស្រី Haspe នឹងក្លាយជានាយិការង CIA ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ