លោកស្រី Tong Thi Phong អញ្ជើញទៅបំពេញការងារនៅខេត្ត Dien Bien

(VOVWORLD) -ក្នុងកម្មវិធីការងារនៅបណ្ដាខេត្តភាគពាយព្យវៀតណាម ចាប់ពីថ្ងៃទី ២៧ដល់ ថ្ងៃទី ២៨ មករានោះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong អញ្ជើញទៅបំពេញការងារនៅខេត្ត Dien Bien។ 
លោកស្រី Tong Thi Phong អញ្ជើញទៅបំពេញការងារនៅខេត្ត Dien Bien - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong 

នាព្រឹតថ្ងៃទី ២៨ មករា លោកស្រី Tong Thi Phong បានអញ្ជើញទៅជូនអំណោយសម្រាប់ក្រុមគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ នៅស្រុកMuong Cha ក្នុងឱកាសបុណ្យចូលឆ្នាំថ្ងៃប្រពៃណីជាតិ ២០១៨។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Tong Thi Phong បានសង្ដត់ធ្ងន់ថា៖

“ខ្ញុំស្នើឲ្យស្ថាប័នមជ្ឈឹមនាពេលខាងមុខ នឹងបន្តយកចិត្តទុកដាក់ ស្រាវជ្រាវលើវិស័យដែលទាក់ទិននឹងសេដ្ឋកិច្ចការពារជាតិនៅតំបន់នេះ។ បន្តត្រូតពិនិត្យលើគោលនយោបាយដែលបានវិនិយោគសម្រាប់បណ្ដាស្រុកព្រំដែន និងតំបន់មានលក្ខណៈពិសេសដូច្នេះ។ ទន្ទឹមនឹងនោះ គឺជាការតភ្ជាប់រវាងបណ្ដាអង្គភាពឈរជើងនៅមូលដ្ឋានដូចជាអង្គភាពកងទ័ព នគរបាល  និងអង្គភាពពិសេស”។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ