លោកអគ្គលេខាបក្ស តូ ឡឹម ជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង
(VOVWORLD) - នាល្ងាចថ្ងៃទី ១៤ មេសា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្សនៅទីក្រុង ហាណូយ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក តូ ឡឹម បានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាបក្សកុម្មុយ និស្តចិន និងជាប្រធានរដ្ឋចិនលោក ស៊ី ជីនពីង។
អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក តូ ឡឹម និងអគ្គលេខាបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនលោក ស៊ី ជីនពីង។ (រូបថត៖ VOV) |
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានសម្តែងនូវសេចក្តីសោមនស្សរីករាយនៅពេលមកបំពេញ ទស្សនកិច្ចនៅវៀតណាមម្ដងទៀត ដែលជា ប្រទេស "ជាសមមិត្តផងនិងជាបងប្អូនផង” របស់ចិន។ លោក ស៊ី ជីនពីង មាន ប្រសាសន៍ថា ការជ្រើសរើសប្រទេសវៀតណាមជាគោលដៅដំបូងនៃដំណើរទស្សន កិច្ចនៅបរទេសលើកដំបូងរបស់លោកនៅឆ្នាំនេះ បានបង្ហាញយ៉ាងពេញលេញនូវការ គោរពដ៏ខ្ពស់របស់បក្ស និងរដ្ឋចិនចំពោះទំនាក់ទំនងចិន-វៀតណាម និងមនោ សញ្ចេតនាដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរផងដែរ។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាតម្រូវការសត្យា នុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយកិច្ចការ បរទេសរួមរបស់វៀតណាម។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង និងគណៈប្រតិភូជាន់ខ្ពស់ចិន។ (រូបថត៖ VOV) |
រីឯខ្លួនវិញ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង បានអះអាងថា ប្រទេស ចិនប្រកាន់ខ្ជាប់នូវគោលនយោបាយមិត្តភាពជាមួយវៀតណាម ដោយជានិច្ចកាល ចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការទូតអ្នកជិតខាង ហើយគាំទ្រជានិច្ចចំពោះការអភិវឌ្ឍប្រកបដោយវិបុលភាព និងសុភមង្គលរបស់ ប្រជាជនវៀតណាម។
ក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព ស្មោះស្ម័គ្រ និងស្មោះត្រង់ មេដឹកនាំទាំងពីរ បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីស្ថានភាពនៃបក្សនីមួយៗ ប្រទេសនីមួយៗ ទំនាក់ទំនង រវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្ត ទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេស ទាំងពីរនាពេលកន្លងមក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាច្រើនក្នុងទិសដៅ “ប្រសើរជាង ៦ យ៉ាង” ការផ្លាស់ប្តូរយុទ្ធសាស្ត្រជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់បានប្រព្រឹត្ត ទៅយ៉ាងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនមានវឌ្ឍនភាពជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មសម្រេចបានកំណើនវិជ្ជមាន; មូលដ្ឋានគ្រឹះមិត្តភាពត្រូវបានពង្រឹងកាន់តែរឹងមាំ ជាមួយនឹងចំណុចភ្លឺជាច្រើនក្នុង កិច្ចសហប្រតិបត្តិការទេសចរណ៍ ការអប់រំ វប្បធម៌ និងការផ្លាស់ប្តូរថ្នាក់មូលដ្ឋាន; ភាគីទាំងពីរសហការយ៉ាងល្អនៅយន្តការពហុភាគី រក្សាការផ្លាស់ប្តូរលើបញ្ហានៅសេស សល់ក្នុងស្មារតីស្មោះស្ម័គ្រ និងបើកចំហ។
លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ (រូបថត៖ VOV) |
មេដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរបានឯកភាពដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់ ស្វែងរក យ៉ាងសកម្មនូវវិធីសាស្ត្រ និងវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយការ ខ្វែងគំនិតគ្នាដោយសមហេតុផល ជំរុញកិច្ចសហប្រតិបត្តិការស្របតាមកម្រិតថ្មីនៃ ទំនាក់ទំនងវៀតណាម-ចិន ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ; គោរពយ៉ាង ម៉ឺងម៉ាត់នូវការព្រមព្រៀងរវាងអាស៊ាន និងចិនក្នុងការអនុវត្ត DOC និងជំរុញការ សម្រេចបាននូវ COC ប្រកបដោយភាពជាក់ស្ដែង ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរ ជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
នាយប់ថ្ងៃដដែល អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីជប់លៀងយ៉ាងឱឡារិក ទទួល ស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីង អញ្ជើញមកបំពេញដំណើរទស្សន កិច្ចផ្លូវរដ្ឋនៅវៀតណាមនោះ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា៖
“ក្នុងបរិយាកាសនៃទំនុកចិត្ត និងភាពស្មោះស្ម័គ្រ អគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង និងខ្ញុំបានជួបពិភាក្សាគ្នាប្រកបដោយជោគជ័យ និងសម្រេចបាននូវការយល់ ដឹងរួមសំខាន់ៗជាច្រើន អំពីទិសដៅ និងវិធានការធំៗ ដើម្បីជំរុញការអភិវឌ្ឍទំនាក់ ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឱ្យកាន់តែជាក់ស្ដែង ឡើងដល់កម្ពស់ថ្មីមួយ ក្នុងយុគសម័យថ្មីនៃភាពរុងរឿង ការអភិវឌ្ឍ និងវិបុលភាពរបស់ប្រជាជាតិយើង ទាំងពីរ។ លទ្ធផលដ៏ល្អប្រសើរនេះ រួមជាមួយនឹងការយល់ដឹងរួមនៅក្នុងជំនួបធ្វើការ រវាងសមមិត្តអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង ជាមួយប្រធានរដ្ឋ លឿង គឿង នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានបំពេញបន្ថែម នូវកម្លាំងចលករថ្មី ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍន៍នៃប្រទេស នីមួយៗ បំពេញតាមការរំពឹងទុករបស់ប្រជាជននៃប្រទេសទាំងពីរ”។
រីឯខ្លួនវិញ លោក ស៊ី ជីនពីង អគ្គលេខាបក្ស ប្រធានរដ្ឋចិន បានសង្កត់ធ្ងន់ថា៖ “ដោយឈរលើចំណុចចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ចិនត្រៀមខ្លួនជាស្រេចរួម ជាមួយវៀតណាម មិនភ្លេចសេចក្ដីប្រាថ្នាមិត្តភាពដើម ហើយចែករំលែកបេសកកម្មក្នុង ការច្បាមជាប់គោលដៅទូទៅ “ប្រសើរឡើង ៦ យ៉ាង” ជំរុញការកសាងយ៉ាងរឹងមាំនូវ សហគមន៍ចែករំលែកអនាគតចិន-វៀតណាម និងរួមដៃគ្នាដើរតាមមាគ៌ាធ្វើទំនើបកម្ម សង្គមនិយម នាំមកនូវផលប្រយោជន៍បន្ថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកក្នុងការកសាង “សហគមន៍ចែករំលែកអនាគត” របស់មនុស្សជាតិ ផងដែរ”៕