លោកអគ្គលេខាបក្ស តូ ឡឹម៖ ពង្រឹងការកសាងបក្សស្អាតស្អំ និងរឹងមាំ បំពេញតម្រូវការបេសកកម្មក្នុងស្ថានភាពថ្មី
(VOVWORLD) - នារសៀលថ្ងៃទី ១៩ ធ្នូ នៅទីក្រុងហាណូយ គណៈលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានរៀបចំសន្និបាត
ទូទាំងប្រទេស ដែលតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណិតដល់ខេត្តក្រុងទាំង ៦៣ ដើម្បីបូកសរុបការងារអធិការកិច្ច ត្រួតពិនិត្យវិន័យរបស់បក្សក្នុងឆ្នាំ ២០២៤ ព្រមទាំងអនុវត្តន៍ភារកិច្ចឆ្នាំ២០២៥។
ទិដ្ឋភាពនៅសន្និបាត។ (រូបថត៖ VOV5) |
ថ្លែងមតិក្នុងសន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖ "នាពេលខាងមុខ យើងត្រូវបន្តអនុវត្តឱ្យបានស៊ីសង្វាក់គ្នានូវដំណោះស្រាយ ដើម្បីទប់ស្កាត់ការរំលោភបំពាន ភាពអវិជ្ជមាន ចាត់ការយ៉ាងតឹងរ៉ឹងលើករណីរំលោភបំពាន តាមគោលការណ៍ថា បើមានការរំលោភបំពានត្រូវតែមានការសន្និដ្ឋាន គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង ពង្រឹងការកសាងបក្សស្អាតស្អំ រឹងមាំ បំពេញតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។ ខ្ញុំស្នើឱ្យគណៈកម្មាធិការបក្ស អង្គការបក្ស និងគណៈកម្មាធិការត្រួតពិនិត្យ គ្រប់លំដាប់ថ្នាក់ រៀបចំ បង្រួមជាបន្ទាន់នូវក្បាលម៉ាស៊ីនរបស់បក្ស រដ្ឋ រួមទាំងគណៈកម្មាធិការត្រួតពិនិត្យ ស្របតាមផែនការរបស់គណៈកម្មាធិការមជ្ឈិមដឹកនាំការអនុវត្តសេចក្តីសម្រេចចិត្តលេខ១៨ ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នា ឯកភាព ភាពបម្រួម ភាពរឹងមាំ ប្រសិទ្ធភាព គុណភាព គួបផ្សំនឹងការរៀបចំរចនាសម្ព័ន្ធជួរកម្មាភិបាលអធិការកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីធានាបាននូវគុណវុឌ្ឍិ សមត្ថភាព បំពេញតាមតម្រូវការ ភារកិច្ចថ្មី ប៉ុន្តែត្រូវតែរក្សាល្បឿនការងារ ក្នុងដំណើរការ រៀបចំរចនាសម្ព័ន្ធឡើងវិញ”៕