លោកអគ្គលេខាបក្ស តូ ឡឹម៖ វៀតណាមប្រាកដថានឹងបោះជំហានយ៉ាងរឹងមាំចូល យុគសម័យនៃការស្ទុះឈានទៅមុខ

(VOVWORLD) - លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា យុគសម័យនៃការស្ទុះឈានទៅមុខរបស់ ប្រជាជាតិ គឺជាយុគសម័យនៃការលោតផ្លោះ និងពន្លឿនការអភិវឌ្ឍក្រោមការដឹកនាំ របស់បក្ស កសាងប្រកបដោយជោគជ័យនូវប្រទេសវៀតណាមសង្គមនិយមដ៏ខ្លាំង មាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ វិបុលភាពនិងសុភមង្គល; តាមទាន់និង ប្រកៀកស្មាជាមួយប្រទេសមហាអំណាចលើពិភពលោក។ 

លោកអគ្គលេខាបក្ស តូ ឡឹម៖ វៀតណាមប្រាកដថានឹងបោះជំហានយ៉ាងរឹងមាំចូល យុគសម័យនៃការស្ទុះឈានទៅមុខ - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម។ (រូបថត៖ TTXVN)
អញ្ជើញឆ្លើយបទសម្ភាសជាមួយសារព័ត៍មានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៥ និងខួបលើកទី ៩៥ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥) អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម សង្កត់ធ្ងន់ថា ក្រោយរយៈពេលជិត ៩៥ឆ្នាំ ក្រោមការដឹកនាំរបស់បក្ស ប្រជាជាតិវៀតណាមបានបង្កើតឡើងអព្ភូតហេតុក្នុងប្រវត្តិ សាស្ត្រ ដោយឆ្លងកាត់យុគសម័យនៃការតស៊ូដណ្ដើមឯករាជ្យជាតិ និងកសាងសង្គម និយម (១៩៣០ - ១៩៧៥); យុគសម័យនៃការឯកភាពប្រទេសជាតិនិងការផ្លាស់ប្ដូរថ្មី (១៩៧៥-២០២៥)។ ហើយឥឡូវនេះ ប្រទេសជាតិនឹងបោះជំហានចូលយុគសម័យនៃ ការស្ទុះឈានទៅមុខ ដោយចាប់ផ្តើមជាមួយនឹងព្រឹត្តិការណ៍ដ៏សែនសំខាន់មួយនោះ គឺមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា យុគសម័យនៃការស្ទុះឈានទៅមុខរបស់ ប្រជាជាតិ គឺជាយុគសម័យនៃការលោតផ្លោះ និងពន្លឿនការអភិវឌ្ឍក្រោមការដឹកនាំ របស់បក្ស កសាងប្រកបដោយជោគជ័យនូវប្រទេសវៀតណាមសង្គមនិយមដ៏ខ្លាំង មាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ វិបុលភាពនិងសុភមង្គល; តាមទាន់និង ប្រកៀកស្មាជាមួយប្រទេសមហាអំណាចលើពិភពលោក។ ដល់ឆ្នាំ ២០៣០ វៀតណាម ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប ប្រាក់ចំណូលមធ្យម កម្រិតខ្ពស់; នៅឆ្នាំ ២០៤៥ ក្លាយជាប្រទេសសង្គមនិយមអភិវឌ្ឍន៍ ដែលមានប្រាក់ ចំណូលខ្ពស់; ប្រជាជនទាំងអស់ត្រូវបានអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ មានជីវភាព សម្បូរធូរធារ សេរីភាព សុភមង្គល និងអរិយធម៌។
ដើម្បីបន្តលើកកំពស់សមត្ថភាពដឹកនាំ និងកាន់អំណាចរបស់បក្ស ដើម្បីនាំ ប្រទេសជាតិឈានទៅមុខ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ត្រូវឯកភាព ការយល់ដឹង និងអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតនូវវិធីសាស្រ្តដឹកនាំ និងកាន់ អំណាចរបស់បក្សក្នុងស្ថានភាពបច្ចុប្បន្ន; អនុវត្តន៍ការផ្លាស់ប្ដូរថ្មី និងរៀបចំក្បាល ម៉ាស៊ីននៃប្រព័ន្ធនយោបាយឡើងវិញឲ្យមានភាពបង្រួម រឹងមាំ  និងប្រសិទ្ធភាព។ បក្សចាំបាច់ត្រូវជំរុញការធ្វើបវិរវត្តកម្មឌីជីថលក្នុងសកម្មភាព ដើម្បីឱ្យការងារទាំងអស់ ត្រូវបានអនុវត្តន៍កាន់តែមានប្រសិទ្ធភាព បម្រើការងារការពារនយោបាយផ្ទៃក្នុង និង កសាងបក្សឲ្យកាន់តែស្អាតស្អំ និងរឹងមាំ; ជំរុញការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ក្នុងការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈ ទ្រព្យ សម្បត្តិសាធារណៈ ឆ្ពោះទៅរកគោលដៅសង្គមទាំងមូលអនុវត្តន៍ការសន្សំសំចៃ និងប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ។
លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមនឹងបោះជំហានយ៉ាង រឹងមាំចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រជាជាតិ ដោយរួមចំណែកច្រើនថែមទៀតដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ