លោកអគ្គលេខាបក្ស តូ ឡឹមទទួលជួបមេដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធៗមួយចំនួនរបស់ម៉ាឡេស៊ី

(VOVWORLD) - ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២២-២៣ ខែវិច្ឆិកា នៅទីក្រុងគូឡាឡាំពួ ក្នុងក្រប ខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីនោះ អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក តូ ឡឹម បានទទួលជួបថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួន របស់ម៉ាឡេស៊ី ក្នុងវិស័យអភិវឌ្ឍន៍បច្ចេកទេស អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និង សេវាកម្មពហុផ្នែក។

លោកអគ្គលេខាបក្ស តូ ឡឹមទទួលជួបមេដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធៗមួយចំនួនរបស់ម៉ាឡេស៊ី - ảnh 1លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបលោក Lin Yun Ling នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Gamuda។ (រូបថត៖ VOV)
អញ្ជើញទទួលជួបលោក Lin Yun Ling នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Gamuda ដែលជាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេក្នុងតំបន់ក្នុងវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធនោះ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឲ្យ Gamuda យកចិត្តទុកដាក់លើការពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យអភិវឌ្ឍន៍នគរ បច្ចេកវិទ្យា ជាពិសេសក្នុងវិស័យថ្មីៗ ដែល Gamuda មានប្រៀបខ្លាំង ឈានមុខគេ ក្នុងគុណភាព ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម បច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត ដើម្បីគ្រប់គ្រងប្រតិបត្តិការ។
ទទួលជួបលោក Francis Yeoh Sock Ping - ប្រធានប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន YTL Corporation Berhad ដែលជាសម្ព័ន្ធក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឈានមុខគេក្នុងតំបន់ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសធំៗក្នុងការវិនិយោគលើវិស័យផលិតបន្ទះឈីប និងមជ្ឈមណ្ឌលទិន្នន័យធំ ដើម្បីចាប់យកឱកាស នៅពេលដែលវិទ្យាសាស្ត្របច្ចេកវិទ្យាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ រីឯខ្លួនវិញ លោក Francis Yeoh Sock Ping បានសម្តែងនូវជំនឿជាក់ចំពោះនិន្នាការ អភិវឌ្ឍថាមពលស្អាត និងផ្លាស់ប្តូរឌីជីថលរបស់វៀតណាម ហើយមានបំណងចង់ កសាងមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសវៀតណាម។
លោកអគ្គលេខាបក្ស តូ ឡឹមទទួលជួបមេដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធៗមួយចំនួនរបស់ម៉ាឡេស៊ី - ảnh 2លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបលោក Tony Fernandes នាយកប្រតិបត្តិនៃសម្ព័ន្ធ
ក្រុមហ៊ុន Capital A។ (រូបថត៖ VOV)
ទទួលជួបលោក Tony Fernandes នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Capital A  (Air Asia) លោកអគ្គលេខាបក្ស តូ ឡឹម សង្ឃឹមថា សម្ព័ន្ធក្រុមហ៊ុននឹងបន្តពង្រីក ប្រតិបត្តិការរបស់ខ្លួន ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ និងកសាងកម្លាំងពលកម្មជំនាញ នៅប្រទេសវៀតណាម ព្រមទាំងក្លាយជាស្ពានដ៏សំខាន់ដើម្បីទាក់ទាញសហគ្រាស ម៉ាឡេស៊ីកាន់តែច្រើន មកវិនិយោគនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ