លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយបានជួបប្រាស្រ័យជាមួយប្រជាអាណិកជនវៀតណាមនិងកម្មាភិបាលស្ថានទូតវៀតណាម

លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយបានជួបប្រាស្រ័យជាមួយប្រជាអាណិកជនវៀតណាមនិងកម្មាភិបាលស្ថានទូតវៀតណាម - ảnh 1
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយបានជួបប្រាស្រ័យជាមួយប្រជាអាណិកជនវៀតណាមនិងកម្មាភិបាលស្ថានទូតវៀតណាប្រចាំនៅបារាំង (VOV)

        Vovworld-ក្នុងដំណើរទស្សនកិច្ចនៅគុយបានិងបារាំងនារសៀលថ្ងៃទី២០
​មិថុនា​នៅក្រុងប៉ារីស​លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham
Quang Nghi បានជួបប្រាស្រ័យជាមួយដំណាងប្រជាអាណិកជនវៀតណាម​
កម្មាភិបាលមន្ត្រីស្ថានទូតនិងស្ថាប័នដំណាងវៀតណាមប្រចាំនៅបារាំង។ លោក
Pham Quang Nghi បានផ្តោតសំខាន់ទៅលើបញ្ហាធំៗនៃស្ថានភាពនយោបាយ​
សេដ្ឋកិច្ចសង្គមរបស់វៀតណាមនាបច្ចុប្បន្ន។ លោកបានរំលឹកថា លក្ខណៈរស់​
នៅ​និង​កំរិតចំណូលរបស់ជនវៀតណាមកំពុងបានកែលំអរយ៉ាងច្បាស់លាស់​
ដោយសារបុព្វហេតុផ្លាស់ប្តូរថ្មី។ លោក Pham Quang Nghi បានឲ្យដឹងថា ក្នុងប៉ុន្មាន
ថ្ងៃធ្វើការនៅបារាំង គោលដៅនៃគណៈប្រតិភូបក្ស​កុម្មុយនីស្តវៀតណាមគឺជួប
សន្ទនាផ្លាស់ប្តូររក្សាទំនាក់ទំនងរវាងបក្សកុម្មុយនីស្ត​វៀតណាមនិងគណៈបក្ស
កុម្មុយនីស្តបារាំង។ រឹតបន្តឹងថែមទៀតទំនាក់ទំនងចង​មេត្រី​ភាពរវាងទីក្រុង
ហាណូយជាមួយដំបន់របស់បារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ