លិខិតថ្លែងអំណរគុណរបស់គណៈចាត់តាំងថ្នាក់រដ្ឋរៀបចំមហាសន្និបាត IPU-132

លិខិតថ្លែងអំណរគុណរបស់គណៈចាត់តាំងថ្នាក់រដ្ឋរៀបចំមហាសន្និបាត IPU-132 - ảnh 1
ទិដ្ឋភាពប្រជុំនៃមហាសន្នុិបាត IPU-132


(VOVworld)-នាថ្ងៃទី២មេសា គណៈចាត់តាំងថ្នាក់រដ្ឋរៀបចំមហាសន្និបាត IPU-
132 បានមានលិខិតថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាម ដែលបានរៀបចំ ប្រកបដោយជោគជ័យមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី
១៣២ (IPU-132)។ លិខិតនេះបានលើកច្បាស់ថា៖ IPU-132 ដែលបានរៀបចំឡើង នៅទីក្រុងហាណូយចាប់ពីថ្ងៃទី២៨មិនាដល់ថ្ងៃទី១មេសាឆ្នាំ២០១៥ ទទួលបាន ជោគជ័យដ៏ត្រចះត្រចង់។ មហាសន្និបាតបានពិភាគ្សាលើបញ្ហាសំខាន់ៗជាច្រើន
របស់រដ្ឋសភា ជាពិសេសគឺប្រធានបទរួម “បណ្តាគោលដៅអភិវឌ្ឍន៍ចីរភាព ប្រែ ពាក្យសំដីឲ្យទៅជាសកម្មភាព” និងអនុម័តលើ “សេចក្តីថ្លែងការក្រុងហាណូយ” រួមចំណែកចូលក្នុងការចងក្រង កសាងគោលដៅអភិវឌ្ឍន៍ចីរភាពក្រោយឆ្នាំ
២០១៥ នឹងបានពិភាគ្សានៅកិច្ចប្រជុំរបស់មហាសន្និបាតអ.ស.ប នាចុងឆ្នាំនេះ។
ព្រមជាមួយគ្នានោះអះអាងនូវការសន្យារបស់បណ្តារដ្ឋសភាជាសមាជិកដោយប្រែ
ក្លាយគោលដៅអភិវឌ្ឍន៍ចីរភាពទៅជាគោលដៅនិងការកំណត់ច្បាប់។ ក្នុងតួនាទី
ជាប្រទេសម្ចាស់ផ្ទះ វៀតណាមទទួលបានការវាយតម្លៃខ្ពស់ពីតំណាងចូលរួមទាំង
អស់ ដោយភាពស្និទ្ធស្នាល រួសរាយរាក់ទាក់ និងការត្រៀមរៀបចំល្អប្រសើ ក៏
ដូចជារាល់ការរួមចំណែកសំខាន់ចូលក្នុងរបៀបវារៈនិងបណ្តាឯកសារសំខាន់ ៗរបស់មហាសន្និបាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ