លុចសំបួរត្រៀមខ្លួនជាស្រេចពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន

(VOVWORLD) - ឌុចលុចសំបួរបានបញ្ជាក់នូវតម្រូវការពង្រីកថែមទៀតនូវកិច្ចសហ ប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ជាពិសេសតាមរយៈក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) ដែលបានចូលជាធរមានចាប់ តាំងពីខែសីហាឆ្នាំ២០២០។

លុចសំបួរត្រៀមខ្លួនជាស្រេចពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន - ảnh 1ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំលុចសំបួរ
លោក Nguyen Van Thao។ (រូបថត៖ VNA)
នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា នៅវិមានមហាឌុចលុចសំបួរ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំលុចសំបួរ លោក Nguyen Van Thao បានអញ្ជើញជូនសារតាំងរបស់ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ឡើងឌុច Henri របស់ប្រទេស លុចសំបួរ។
នៅពិធីនេះ ឌុចលុចសំបួរបានបញ្ជាក់នូវតម្រូវការពង្រីកថែមទៀតនូវកិច្ចសហ ប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ជាពិសេសតាមរយៈក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) ដែលបានចូលជាធរមានចាប់ តាំងពីខែសីហាឆ្នាំ២០២០។ ឌុចលួចសំបួរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាង ប្រទេសទាំងពីរនិងការគាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាពហុភាគីនិងតំបន់ ដូចជា អង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) និងសហគមន៍ ប្រើប្រាស់ភាសាបារាំង ព្រមទាំងចែករំលែកនូវសារសំខាន់នៃការបង្កើនកិច្ចសហ ប្រតិបត្តិការសំដៅធានាសន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ក្នុងតំបន់ រួមទាំង សមុទ្រខាងកើតផងដែរ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានវាយតម្លៃខ្ពស់ចំពោះ តួនាទីរបស់លុចសំបួរក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល និងជាកន្លែងប្រមូលផ្ដុំ មូលនិធិវិនិយោគ ផ្គត់ផ្គង់ដ៏ធំបំផុតលើពិភពលោកផងដែរ។ លោកឯកអគ្គរដ្ឋទូត ឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់លុចសំបួរ ដែលជាវិនិយោគិនធំទី៥របស់ EU នៅវៀតណាម បន្តពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យមួយចំនួនដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក ដូច ជាហិរញ្ញវត្ថុ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចវិលជុំ កិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំនិងការជួបប្រាស្រ័យរវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ